Connect with us

សន្តិសុខសង្គម

រដ្ឋបាលសង្កាត់អូរឫស្សីក្រុង​ក្រចេះ ចេញ​វិធានការ​​ហាម​ពលរដ្ឋដាក់លក់​ឥវ៉ាន់លើផ្លូវថ្មើរជើង ប៉ះពាល់​​សណ្តាប់ធ្នាប់សាធារណៈ

បានផុស

នៅ

រដ្ឋបាលសង្កាត់អូរឫស្សីក្រុង​ក្រចេះ បាន​ដាក់​ចេញវិធានការ​មិន​អនុញ្ញាតិ​ឱ្យពលរដ្ឋរស់នៅតាមដងផ្លូវមហាវិថីសម្ដេច​តេជោ ហ៊ុន សែន ​និង​ណែនាំ​ឲ្យ​បញ្ឈប់ជាបន្ទាន់រួមទាំង​រំកិលវត្ថុសម្ភារៈលក់ដូរ យានយន្ត ទោចក្រយានយន្ត និងស្លាកយីហោ​ផ្សេងៗទៀតចេញឱ្យផុតពីផ្លូវថ្មើរជើង ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះតទៅជាកំហិត។

កាលពី​រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក កាំង ប៊ុនសោន សមាជិកក្រុមប្រឹក្សាសង្កាត់បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារបាន​ចុះរៀបចំសណ្តាប់ធ្នាប់ និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការអនុវត្ត​តាម​សេចក្តីជូនដំណឹងរបស់រដ្ឋបាលសង្កាត់អូរប្ញស្សី ស្តីពីការហាមឃាត់ការលក់ដូរ ទុកដាក់វត្ថុ/សម្ភារ: ដាក់ស្លាយីហោ ចតរថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទនៅលើផ្លូវថ្មើរជើង ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ចាប់ពីចំណុចស្ពានសទៅរង្វង់មូលខ្លាស្ទុះ ក្នុងភូមិសាស្រ្ត សង្កាត់អូរប្ញស្សី ក្រុងក្រចេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់អូរឫស្សីបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងយកផ្លូវថ្មើរជើងនៃបណ្ដោយផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដាក់ឥវ៉ាន់ របស់របរលក់ដូរ តាំងស្លាកយីហោ យានយន្ត ទោចក្រយានយន្ត និងដាក់សម្ភារៈ ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុង។

ក្នុងសេចក្ដីជូនដំណឹង ក៏បានបញ្ជាក់ថា ក្រុមការងាររៀបចំសណ្តាប់ធ្នាប់រដ្ឋបាលសង្កាត់អូរឫស្សី នឹងចុះអនុវត្តវិធានការផ្ទាល់ដល់អ្នកមិនអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសង្កាត់អូរឫស្សីនេះផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម