ព័ត៌មានជាតិ
សមត្ថកិច្ចនឹងប្រើរំពាត់វាយពលរដ្ឋណា ដែលផ្គើននឹងបម្រាមនៅតំបន់ក្រហម
លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋានរាជធានីភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃនេះថា ចាប់ពីពេលនេះទៅសមត្ថកិច្ចកិច្ចនឹងប្រើធម៌ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ឬតំបន់ងាយរងគ្រោះណាដែលផ្គើនទៅនឹងបម្រាម និងច្បាប់របស់រាជរដ្ឋាភិបាលក្នុងកំឡុងបិទខ្ទប់នេះ។

គួរបញ្ជាក់ថា នៅតាមបណ្តាញសង្គមហ្វេសប៊ុក នាពេលថ្មីៗនេះគេសង្កេតឃើញមានសមត្ថកិច្ចនៅតាមដងផ្លូវ បានធ្វើការដេញវាយប្រជាពលរដ្ឋដោយរំពាត់ ដែលមិនគោរពតាមបម្រាមរបស់រដ្ឋាភិបាល និងឃើញសមត្ថកិច្ចដាក់រំពាត់នៅតាមប៉ុស្តិ៍ត្រួតពិនិត្យ និងកាន់ជិះម៉ូតូតាមផ្លូវនានា ដើម្បីវាយពលរដ្ឋដែលចេញក្រៅផ្ទះដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា «សំខាន់បំផុតប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនិងងាយរងគ្រោះដែលមានការរាលដាលឆ្លងកូវីដ១៩ យើងត្រូវតែប្រើធម៌ក្តៅដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លង ប្រសិនបើគាត់នៅតែមិនស្ដាប់ផ្គើននឹងបម្រាម និងច្បាប់របស់រដ្ឋាភិបាលទៀតយើងនឹងអនុវត្តតាមហ្នឹងហើយ»។
លោកបានបន្តទៀតថា វិធានការដែលត្រូវអនុវត្តនោះមានចំនួន៣ គឺទី១យើងនឹងគំញើញគាត់ជាលក្ខណៈដោយវាយនឹងរំពាត់ ដើម្បីឲ្យរាងចាល ទី២ចាប់គាត់ទៅពិន័យអន្តរកាល និងទី៣អាចបញ្ជូនសំណុំរឿងទៅតុលាការតែម្តង។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្ថែមថា យ៉ាងណាក៏ដោយចំពោះតំបន់ដែលមិនរងនូវហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ទេ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននៅតាមគោលដៅនៅរាជធានីភ្នំពេញតែងតែយោគយល់ ដោយធ្វើការណែនាំការអប់រំពួកគាត់។ ប៉ុន្តែនៅតែអនុវត្តទៅតាមវិធានការរដ្ឋបាលរបស់រាជរដ្ឋាភិបាល ប្រសិនបើបុគ្គលនោះនៅតែផ្គើននឹងបម្រាមនិងច្បាប់ដែលបានដាក់ចេញ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


