ព័ត៌មានជាតិ
ACU កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួល ប្រឡងជំនួសចូលសាលាពេទ្យ
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសមួយស្ដីអំពីការតាមចាប់មេក្លោង និងអ្នកស៊ីឈ្មួលប្រឡងជំនួសចូលសាលាពេទ្យ។

លោក យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ឱ្យដឹងថាការប្រឡង០២ថ្ងៃនេះ អ.ប.ព. ចាត់បញ្ជូនមន្ត្រី របស់ខ្លួនចំនួន ២៦២ នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយ ឧបការី កែវ ធីវុធ។

អង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី យិនទៀង ពុទ្ធិរ៉ា ដោយមាន លោក ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ទៀត (នាយកដ្ឋានគតិយុត្ត នាយកដ្ឋានចារកម្ម នាយកដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព.។
ជាមួយគ្នានោះដែរ លោក អ៊ុ សំរាំង ប្រធាននាយកដ្ឋានចារកម្ម ឱ្យដឹងថាមេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២ទៅ ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។
យ៉ាងណាមិញ ឧបការី យិនទៀង ពុទ្ធិរិទ្ធ និង អគ្គនាយក ហ៊ូ ស្ថាបនា ឱ្យដឹងថាខ្លួនកំពុងបន្តតាមរកអ្នកស៊ីឈ្នួលប្រឡងជំនួស និងមេក្លោង នៅថ្ងៃប្រឡងទី២នេះទៀត គឺថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ផងដែរ។

ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃ គឺថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិសិ្សតចូលរៀនរៀនថ្នាក់ ឆ្នាំទី១ កំរិតបរិញ្ញាបត្ររង ចំនួន ៧ ១១០នាក់ សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់ វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធាចំនួន ៣០០នាក់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់ សាលាមធ្យមសិក្សាសុខាភិបាលកំពត ចំនួន ២៥០នាក់ សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់ សាកលវិទ្យាល័យ អន្តរជាតិ (ភ្នំពេញ) ចំនួន ២៥០នាក់សាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ២០០នាក់ សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់ សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់ សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់ សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់ សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់ វិទ្យាស្ថានវិទ្យា សាស្ត្រអាស៊ីចំនួន ២៥០នាក់ សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់ វិទ្យាស្ថានវិទ្យាសាស្ត្រថែទាំបាត់ដំបង ចំនួន ១០០នាក់ និងសាកលវិទ្យាល័យអន្តរជាតិសាខាបាត់ដំបងចំនួន ១០០នាក់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


