ព័ត៌មានជាតិ
ពាក់ព័ន្ធ Online Scams ជនជាតិវៀតណាម១៧៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
កម្លាំងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តបណ្តេញចេញនូវជនជាតិវៀតណាមចំនួន ១៧៥នាក់ ចេញពីកម្ពុជា ក្រោយរកឃើញថា ពួកគេបានលូចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅលើទឹកដីប្រទេសកម្ពុជា។

ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ បានធ្វើឡើងតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ តាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។
ក្នុងចំណោមជនជាតិវៀតណាមទាំងលើ គឺមានស្រី៣៩នាក់ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទទួលបានពីនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា កម្ពុជានឹងមិនបន្ធូរដៃឡើយក្នុងប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនមួយនេះ។ ជាក់ស្ដែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥កន្លងទៅ កងកម្លាំងនគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២ ០៤៤នាក់ ក្នុងនោះជនជាតិចិន១ ៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

កន្លងមក សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេសចម្រុះជាតិសាសន៍ដែលបានពាក់ព័ន្ធនឹងការល្មើសច្បាប់ នៅកម្ពុជា ជាពិសេសក្នុងអំពើឆបោកតាមអនឡាញនេះតែម្ដង គឺត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់។ ជាក់ស្ដែង បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានបណ្ដេញជនបរទេសជាង១៣ ០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញថាបានប្រព្រឹត្តអំពើល្មើសច្បាប់ ដែលក្នុងចំណោមនោះមានជនជាតិចិនច្រើនជាងគេ បន្ទាប់មក គឺជនជាតិវៀតណាម និងឥណ្ឌូនេស៊ី៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


