ព័ត៌មានជាតិ
សាលារៀន៥២ កន្លែងក្នុងខេត្តចំនួន៤បន្តផ្អាកការសិក្សាដោយសារការឈ្លានពានយោធាថៃមកលើកម្ពុជា
សាលារៀនចំនួន៥២កន្លែង ក្នុងខេត្តចំនួន៤ នៅបន្តបិទទ្វារមិនទាន់អាចដំណើរការសិក្សាបាននៅឡើយដោយសារការឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពដែនដីកម្ពុជាដែលបានបង្ខំឱ្យសិស្សភៀសសឹកត្រូវរៀនតាមថ្នាក់រៀនបណ្តោះអាសន្ន រៀនតាមអនឡាញ ឬទៅសិក្សានៅតាមសាលានៅក្បែរជំរំស្នាក់នៅរបស់ពួកគេ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈនេះថា សាលារៀនចំនួ៥២ ដែលបន្តបិទទ្វារមិនទាន់អាចដំណើរការសិក្សាបានរួមមាននៅខេត្ត ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ លោកស្រីបញ្ជាក់ថា ៖«សាលារៀនដែលមិនទាន់ដំណើរការឡើងវិញ ដោយសារសាលាទាំងនោះ រងការខូចខាតដោយសារសង្គ្រាម និងមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរាយប៉ាយបណ្តាលមកពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា»។
វិធានការចំពោះមុខ ក្នុងការដោះស្រាយការសិក្សាជូនកុមារ និងយុវជនភៀសសឹក ក្រសួងអប់រំ បានបង្កើតសាលារៀនបណ្តោះអាសន្ននៅតាមជំរំ និងរៀនតាមអនឡាញ ដែលនឹងជួយឱ្យពួកគេទទួលបានគុណភាពចំណេះដឹងដ៏ទំនើប និងសម្បូរបែបសម្រាប់ការសិក្សាស្រាវជ្រាវបន្ថែម។

បេសកកម្មនេះ មានគោលបំណងឆ្លើយតបបន្ទាន់ ដើម្បីធានាថាការសិក្សារបស់សិស្សានុសិស្សជាជនភៀសសឹកដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន មិនត្រូវបានរអាក់រអួល ឬបោះបង់ចោលឡើយ។ លោកស្រីថា«ក្រសួងអប់រំបានរៀបចំឱ្យមានថ្នាក់រៀនបណ្តោះអាសន្ននៅតាមជំរំភៀសសឹកសម្រាប់កម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា និងបានសម្រប សម្រួលឱ្យប្អូនៗភៀសសឹកចូលរៀនតាមសាលារៀនទូទាំងប្រទេសដែលប្អូនៗរស់នៅក្បែរ អាចធ្វើដំណើរទៅរៀនបាន»។
ដោយឡែកពាក់ព័ន្ធជនភៀសសឹកវិញ គិតត្រឹមព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន៦.២២១នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៥ម៉ឺននាក់ ឬជិត៨៥% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ មានពលរដ្ឋភៀសសឹកចំនួន៩៧.៨៧៨នាក់ទៀត កំពុងបន្តស្នាក់អាស្រ័យតាមជំរំនានា៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


