Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី ៣ ចុះរដ្ឋបាលតាមបន្ទប់ជួលក្នុងមូលដ្ឋាន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​ ៣ និង​លោក​វរសេនីយ៍​ត្រី ថេង កុសល នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​នៅ​តាម​បន្ទប់​ផ្ទះ​ជួល ដើម្បី​ទប់ស្កាត់​បទល្មើស ការ​ប្រើប្រាស់ ឬ ជួញដូរ​គ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន បានឱ្យដឹងថា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​លោក​ ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្ដមសេនីយ៍ឯក ​ជួន ណា​រិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លើ​គោលនយោបាយ​ភូមិ-សង្កាត់​ មាន​សុវត្ថិភាព កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោមចៅ​ទី​ ៣ តែងតែ​បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ធ្វើ​រដ្ឋបាល​ជាប់​ជាប្រចាំ​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ នៅ​ក្នុង​មូលដ្ឋាន។

ក្នុង​ប្រតិបត្តិការ​ សមត្ថកិច្ច​មិន​បាន​ឃាត់ ឬ ​រក​ឃើញ​អ្វី​នោះ​ទេ ដោយ​បន្ទប់​នីមួយៗ សុទ្ធ​តែ​មនុស្ស​ត្រឹមត្រូវ ហើយ​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ។ ក្នុង​នោះ​ដែរ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​ណែនាំ​បន្ថែម ដើម្បី​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម