ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម និងសំណង់ដាក់ពាក្យធ្វើតេស្តដើម្បីបានទៅធ្វើការនៅជប៉ុន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម និងសំណង់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់។

លោក ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយទើបទទួលបាននៅថ្ងៃទី២៥កុម្ភៈនេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្ត ភាសាជប៉ុន នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុនសម្រាប់ពលករជំនាញ តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBT) ក្នុងគម្រោងពលករជំនាញជាបន្តបន្ទាប់ក្នុងនោះប្រភេទតេស្តភាសាជប៉ុន ជំនាញផ្នែកសំណង់ និងកសិកម្មធ្វើនៅថ្ងៃខែដូចគ្នានៅវិទ្យាស្ថានអភិវឌ្ឍន៍ វិស័យអប់រំដែលស្ថិតនៅផ្ទះលេខ៩A ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានលេខទូរសព្ទ៖ +855 12 937 168/+855 16 862 868/+855 15 729 123/+855 12 269 768 ក្នុងនោះរួមមានថ្ងៃទី២៣,២៤,២៥ និង៣០ខែមេសា ឆ្នាំ២០២៦ និងថ្ងៃទី៧, ៩, ១១ និង១២ខែឧសភាឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីបានបន្តថា ចំពោះតម្លៃវិញផ្នែកជំនាញភាសាជប៉ុនពលករជំនាញត្រូវបង់ ៣៦ដុល្លារ និងផ្នែកសំណង់ត្រូវបង់១៤ដុល្លារ។ សេវានៃការចុះឈ្មោះធ្វើតេស្ត គឺបង់ជូនទៅអង្គភាពទទួលបន្ទុកការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា រីឯលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន គឺបេក្ខជនត្រូវមានអាយុ ចាប់ពី១៧ឆ្នាំឡើងទៅ ដោយមិនគិតពី កម្រិតវប្បធម៌ឡើយ ហើយឯកសារចាំបាច់ដែលត្រូវយកមកជាមួយនៅថ្ងៃធ្វើតេស្តរួមមាន អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬបណ្ណបើកបរ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


