Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត បញ្ជូន​កម្លាំង​ចូល​ប្រតិបត្តិ​ការ​បិទ​ខ្ទប់​នៅក្នុង​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា កម្លាំង​របស់​កងទ័ព​ជើងគោក​ដែល​ត្រូវ​ចូលរួម រួមមាន កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ និង​កម្លាំង​របស់​កង​ពល​តូច​ថ្មើរជើង​លេខ​៣១ ចំណុះ​យោធភូមិភាគ​ទី​៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ចេញ​កម្លាំង​ទ័ព តាម​ការស្នើសុំ​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ក្នុង​គ្រា​ដែល​ខេត្ត​ត្រូវធ្វើ​ការបិទ​ខ្ទប់ ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ ២០២១ នេះ​។

​សូមបញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បានចេញ​សេចក្តី​សម្រេច ស្តីពី​ការបិទ​ខ្ទប់ ( Lockdown) ភូមិសាស្ត្រ​ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ ដែលជា​តំបន់​មានការ​ឆ្លង រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ដែល​ចាប់​អនុវត្ត ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ យប់ រហូតដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២១ ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ និង​មិនឱ្យ​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។

សូម​ជម្រាប​ផង​ដែរ​ថា នៅក្នុង​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់ គណៈ​បញ្ជាការ​ខេត្ត​ត្រូវបាន​ប្រើប្រាស់​កម្លាំង រួមមាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះសីហនុ មូលដ្ឋាន​សមុទ្រ នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក និង​កងពល​តូច​ថ្មើរជើង​លេខ​៣១ នៃ​យោធភូមិភាគ​ទី​៣ ដើម្បី​បង្កើត​ក្រុមការងារ​ប្រចាំការ​ក្នុងភូមិ​សាស្ត្រ ដែល​ត្រូវបាន​បិទ​ខ្ទប់ សម្រាប់​ទទួលបន្ទុក និង​សម្របសម្រួល​លើ​ការងារ​ចាំបាច់​រួមមាន ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ការងារ​ត្រួតពិនិត្យ និង​គ្រប់គ្រង​ទីកន្លែង​លក់​ម្ហូបអាហារ ហាង​ទំនិញ និង​ការ​ផ្គត់ផ្គង់​ទំនិញ ការងារ​ទាក់ទង និង​ការអនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការ​យក​សំណាក ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ជាដើម និង​ការងារ​ផ្តល់​សេវា​សុខាភិបាល​ទូទៅ ក្នុងភូមិ​សាស្ត្រ​ដែល​បាន​បិទ​ខ្ទប់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម