Connect with us

ព័ត៌មានជាតិ

កាត់​បន្ថយ​នាំ​ចូល​ត្រី ១ ០០០ តោន​មួយថ្ងៃ ក្រុមហ៊ុន​ ម៉ុង ឫទ្ធី ពង្រីកអភិវឌ្ឍ​​វារីវប្បកម្ម​ចិញ្ចឹម​ត្រី​បន្ថែម ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ច​ក្នុង​ស្រុក

បានផុស

នៅ

ក្រុមហ៊ុន ​ម៉ុង ឫទ្ធី បាន​ចាប់ផ្តើម​គម្រោង​ពង្រីក​វិស័យ​វារីវប្បកម្ម​ចិញ្ចឹម​ត្រី ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ត្រី​ពី​បរទេស និង​បង្កើន​តម្លៃ​សេដ្ឋកិច្ច​ក្នុង​ស្រុក​បន្ថែម​។

បច្ចុប្បន្នក្រុមហ៊ុន បាន​រៀបចំហេដ្ឋារចនាសម្ព័ន្ធស្រះចិញ្ចឹមត្រី​ចំនួន ៣៧ ស្រះ ដែលកំពុងចិញ្ចឹមប្រភេទត្រីប្រា និងត្រីទីឡាបព្យារួមនឹងត្រីផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ឡាវីល នាយក​ចាត់ការ​ទូទៅ​ផ្នែក​ចិញ្ចឹម​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​គឺ​ដើម្បី​ជំរុញវិស័យ​ចិញ្ចឹមសត្វទឹក​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​រីក​ចម្រើន។

លោក​ថា គោលដៅ​ចម្បង​គឺ​កាត់​បន្ថយ​ការ​នាំចូល​ត្រី​ពី​បរទេស និង​ពង្រឹង​សមត្ថភាព​ផលិត​នៅ​ក្នុង​ស្រុក​ដោយ​ខ្លួនឯង។

បច្ចុប្បន្ន កម្ពុជា​មាន​តម្រូវការ​ផ្គត់ផ្គង់​ត្រី​ប្រហែល ៨០០ ទៅ ១០០០ តោន​ក្នុងមួយថ្ងៃ។ ប្រសិនបើ​អាច​ផលិត​ក្នុង​ស្រុក​បាន វា​នឹង​ជួយ​ពង្រីក​ផ្ទៃដី​ដាំដុះ ពោត ដំឡូង និង​ឧស្សាហកម្ម​ម៉ាស៊ីន​ស្រូវ សម្រាប់​យក​មក​ធ្វើជា​ចំណី​ត្រី។

លោក លី ឡាវីល គូស​បញ្ជាក់ដូច្នេះ​ថា «ប្រសិនបើ​យើង​ផលិតក្នុងស្រុកបាន វានឹងជួយពង្រីកទីផ្សារកសិផល ដូចជា ពោត ដំឡូង និងឧស្សាហកម្មម៉ាស៊ីនកិនស្រូវបានបន្ថែមរហូតដល់ ៣០ ម៉ឺនតោន ពោល​នេះ​សម្រាប់​តែ​វិស័យត្រីមួយប៉ុណ្ណោះ ខណៈ​​ការនាំចូលត្រី ១ ០០០ តោន​ពី​បរទេស ​ស្មើ​នឹង​ការ​បាត់​បង់​ឱកាស​ប្រើប្រាស់ចំណីប្រហែល ១ ៥០០ តោនក្នុងមួយថ្ងៃ ដែលយើង​គួរតែ​ផលិត​បាន​ក្នុងស្រុក»។

គម្រោង​ពង្រីក​វិស័យ​វារីវប្បកម្ម​ចិញ្ចឹម​ត្រីរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ​​បានចាប់ផ្ដើមអនុវត្តនៅក្នុងឆ្នាំនេះ ដើម្បី​ប្រែក្លាយ​កម្ពុជា​ឱ្យ​មាន​សមត្ថភាព​ផ្គត់ផ្គង់​ត្រី​ដោយ​ខ្លួនឯង និង​លើក​កម្ពស់ជីវភាព​កសិករ។

បើ​តាម​លោក លី ឡាវីល គោលដៅ​ទៅ​ថ្ងៃ​អនាគតរបស់​ក្រុមហ៊ុន​​គឺការ​បង្កើតស្ថានីយ​ភ្ញាស់ និងបង្កាត់ពូជ​ត្រី​ដូនតា​ដើម្បី​ផលិតពូជត្រី​ដែល​មាន​គុណភាព​ល្អ​សម្រាប់​ចែកចាយ​ដល់​កសិករ​ទូទាំងប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម