Connect with us

ព័ត៌មានជាតិ

អាជ្ញារធរសម្រេចបិទខ្ទប់សង្កាត់ប៉ោយប៉ែតរយៈពេល១៤ថ្ងៃ

បានផុស

នៅ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញពលរដ្ឋឆ្លងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ក្នុង​ការ​សម្រេច​បិទការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្នលើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ​រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី២៤ខែមេសារហូតដល់ថ្ងៃទី៨ខែឧសភាឆ្នាំ ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី១៩ក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ និង​ទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត»។

លោកអភិបាលខេត្តបានឲ្យដឹងបន្តថាទីតាំងដែលត្រូវធ្វើការបិទខ្ទប់នោះមានចំនួន៣ទីតាំងគឺ៖

១.ប៉ែកខាងជើងផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវផ្សារអគ្គៈខាងលិចរហូតដល់អូរព្រំដែនកម្ពុជាថៃ។
២.ខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី(ផ្សារអគ្គៈ)រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យនិងឃុំព្រៃព្រិចសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
៣. ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែតរហូតដល់ព្រំដែនកម្ពុជាថៃ។

នៅថ្ងៃទី២៣មេសា អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចបិទខ្ទប់បុរីដួងច័ន្ទ ស្ថិត​នៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន ក្រោយរកឃើញមនុស្ស៣នាក់ឆ្លងកូវីដ១៩ និងរកឃើញអ្នកជាប់ពាក់ព័ន្ធ៧០នាក់ផ្សេងទៀត។

អ្នកជំងឺដែលមានវិជ្ជមានកូវីដ១៩ជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ឈ្មោះជូហានសូសាន់តូ ស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B បានរកឃើញមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី២២ខែមេសា។ នៅថ្ងៃទី២៣ខែមេសានេះ បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន២នាក់ផ្សេងទៀត ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិឥណ្ឌូណេស៊ីខាងលើនិងរកឃើញអ្នកពាក់ព័ន្ធ៧០នាក់ផ្សេងទៀត ហើយបានយកសំណាកទៅពិនិត្យរកកូវីដ១៩ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម