Connect with us

ព័ត៌មានជាតិ

ដាក់កំហិត បង​ប្អូន​រស់នៅ​តំបន់​តំបន់ក្រហម ត្រូវ​ទៅ​យក​តេស្ត​សំណាក

បានផុស

នៅ

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហមក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​ត្រូវ​ទៅយក​តេស្ត​សំណាក​ជា​កំហិតដែល​កំណត់​ដោយ​ច្បាប់ក្នុង​វិធានការ​ទប់ស្កាត់​ការ​ឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ព្រម​សហការ ឬ គេចវេះ​មិន​ទៅយក​សំណាក​ធ្វើតេស្ដ​រក​វីរុស​កូ​វីដ ១៩ ​នឹងត្រូវ​ទទួលទោស ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ។

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម​នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ​ត្រូវ​ទៅយក​សំណាក​នៅទីតាំងខាងក្រោម​៖

១- ទីលាន​ចាក់សំរាម​ចាស់ ក្នុងភូមិ​ដំណាក់​ធំ​
២- ទីតាំង​បណ្តោយ​ផ្លូវ​លេខ ១០១៩ (​ផ្លូវ​ទ្រុងមាន់​) ក្នុងភូមិ​ទ្រុងមាន់ ភូមិ​ទ្រា​
៣- វិហារ​ព្រះ​យេស៊ូ ទល់មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហមនៃ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅយក​សំណាក​នៅ​៖

១- សាលាបឋមសិក្សា​សុ​ភម​ង្គ​ម ក្នុង​ភូមិប​ប៉ែក​ខាងជើង​
២- ផ្សារ K-Mall ក្នុងភូមិ​ត្រពាំង​ថ្លឹង​១
៣- ដីឡូត៍ ខាងក្រោយ​ផ្សារ​ឯករាជ្យ​III ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ ។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដែល​ត្រូវ​បានកំណត់​ជា​តំបន់​ក្រហម នៃ​ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក ត្រូវ​ទៅយក​សំណាក​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម