ព័ត៌មានជាតិ
បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់កណ្តាលផ្លូវ ខណៈកំពុងជិះម៉ូតូមកពីរកត្រី
បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីរកត្រី មិនទាន់ទៅដល់ផ្ទះផង ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់នៅពាក់កណ្តាលផ្លូវ កាលពីវេលាម៉ោង ៣៖១០នាទី ថ្ងៃទី ២៣ ខែមេសា ស្ថិតនៅភូមិពពេល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាបុរសជនរងគ្រោះមានឈ្មោះ ដួង ដេត អាយុ៦១ ឆ្នាំរស់នៅភូមិកើតហេតុ។មុនពេលកើតហេតុជនរងគ្រោះបានជិៈម៉ូតូទៅបង់ត្រីនៅចំណុចខាងលើបង់ត្រីរួចរាល់ហើយបានជិះត្រឡប់មកផ្ទះវិញតាមវាលស្រែ ខណៈមេឃធ្លាក់ភ្លៀងនិងខ្យល់យ៉ាងខ្លាំងអមទៅដោយផ្គររន្ទះពេលជិះមកដល់ខាងជើងភូមិក៏ត្រូវរន្ទះបាញ់ស្លាប់នៅតាមផ្លូវតែម្តង។

ក្រោយពីកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


