ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៥៥ ទៅស្រុកភ្នំក្រវាញ អាជ្ញាធររៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ គ្រោងរួចរាល់មុនចូលឆ្នាំខ្មែរ
អាជ្ញាធរស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ បានកំពុងរៀបចំបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវប្រវែងជាង ២៣ គីឡូម៉ែត្រតាមបណ្តោយផ្លូវលេខ ១៥៥ និងផ្លូវជាតិលេខ ៥៥ ចាប់ពីព្រំប្រទល់ក្រុងពោធិ៍សាត់ដល់រង្វង់មូលក្រូចពោធិ៍សាត់ និងដំណាក់ឈើក្រំ ដែលគ្រោងបញ្ចប់ឲ្យបានមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។
អាជ្ញាធរស្រុកភ្នំក្រវាញបានឲ្យដឹងថា គម្រោងតម្លើងបង្គោលភ្លើងសូឡា ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងសន្តិសុខផងដែរ។


ដោយឡែក នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីស្រុកក្រគរព្រំប្រទល់ខេត្តកំពង់ឆ្នាំងរហូតដល់ស្រុកបាកានព្រំប្រទល់ខេត្តបាត់ដំបងប្រវែង ៩០ គីឡូម៉ែត្រ រដ្ឋបាលខេត្តពោធិ៍សាត់ក៏បានបញ្ចប់ការតម្លើងបង្គោលភ្លើងបំភ្លឺប្រើពន្លឺព្រះអាទិត្យប្រភេទអំពូល Solar LED ទាំងស្រុង។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានចាត់ទុកកិច្ចការនេះ មានសារៈសំខាន់ណាស់សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋនាពេលយប់៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


