ព័ត៌មានជាតិ
រោងចក្រឧស្សាហកម្មធំៗបន្តបន្ទាប់ កំពុងមានវត្តមានបោះទុនវិនិយោគក្នុងខេត្តពោធិសាត់
ខេត្តពោធិ៍សាត់ បានទាក់ទាញក្រុមហ៊ុនវិនិយោគធំៗដែលមានមុខសញ្ញាវិនិយោគរោងចក្រផលិតសម្លៀកបំពាក់ រោងចក្រផលិតសម្ភារអគ្គិសនី និងរោងចក្រដំឡើងរថយន្តជាដើម។
ក្រុមហ៊ុន Ford របស់អាមេរិកមានរោងចក្រដំឡើងរថយន្តនៅក្នុងខេត្តពោធិ៍សាត់ រួមទាំងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Minebea ក៏កំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់។


កាលពីឆ្នាំ ២០២៤ រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូង ក៏ចាប់ផ្តើមសាងសង់នៅខេត្តពោធិ៍សាត់។ ក្រៅពីនេះ ក្នុងខេត្តក៏មានរោងចក្រកាត់ដេរចំនួន ៥ ដែលបង្កើតឱកាសការងារជាង ៦ ពាន់កន្លែងសម្រាប់ពលរដ្ឋក្នុងស្រុក។
នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនហ្សូម៉ូធ័រ ខេមបូឌា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ខេត្តពោធិ៍សាត់ គឺជាទីតាំងដ៏មានសក្តានុពលសម្រាប់បង្កើតតំបន់អភិវឌ្ឍន៍ថ្មី ដោយសារខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធល្អ ទាំងផ្លូវថ្នល និងផ្លូវដែក រួមទាំងមានប្រភពថាមពលអគ្គិសនីស្អាត។

លោកថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលដៅអភិវឌ្ឍខេត្តពោធិ៍សាត់ឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងកសិឧស្សាហកម្ម។
បើតាមលោករដ្ឋមន្រ្តី វត្តមានរោងចក្រនៅលើទឹកដីខេត្តពោធិ៍សាត់ បានជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចក្នុងខេត្ត និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យល្អប្រសើរថែមទៀត។

លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយក្រុមហ៊ុនមីនេបៀបានថ្លែងថា បន្ទាប់ពីដំណើរការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការរោងចក្រទី២ សាខានៅក្នុងខេត្តពោធិ៍សាត់ដែលមានផលិតគ្រឿងបន្លាស់ម៉ាស៊ីនលម្អិតតូចៗ សម្រាប់ផ្គត់ផ្គង់រថយន្តជាច្រើនប្រភេទ ផលិតម៉ូទ័រខ្នាតកង្ហារ ឧបករណ៍អ៊ុបទិកសម្រាប់ទូរស័ព្ទ ហ្គាមកុំព្យូទ័រ ក្រាហ្វិកអេឡិចត្រូនិក អំពូលភ្លើងឆ្លាតវៃសម្រាប់ទីសាធារណ: ឧបករណ៍វាស់ឈាម និងឧបករណ៍ប្រើប្រាស់សម្រាប់ផ្ទះបាយ។
លោកអគ្គនាយកបញ្ជាក់ថា រោងចក្រមីនេបៀនៅខេត្តពោធិ៍សាត់នេះ នឹងក្លាយជាមូលដ្ឋានខ្សែសង្វាក់ផលិតកម្មខ្នាតធំសម្រាប់នាំចេញទៅកាន់ពិភពលោក។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា តាមរយៈវត្តមានរោងចក្រសហគ្រាសនៅក្នុងខេត្តបានបង្កើតឱកាសការងារដល់ពលរដ្ឋក្នុងស្រុក និងបានជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តឲ្យរីកចម្រើនបន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


