ព័ត៌មានជាតិ
ពលរដ្ឋថា អាចទទួលយកបាននូវតម្លៃប្រេងសាំង ដែលម្ចាស់ស្ថានីយលក់ក្នុងតម្លៃក្រសួងកំណត់
ប្រជាពលរដ្ឋដែលជាអ្នកធ្វើការ និងអ្នកប្រកបអាជីវកម្មរត់រថយន្តឈ្នួល ទទួលយកបានចំពោះទីតាំងស្ថានីយប្រេងឥន្ធនៈទាំងឡាយណាដែលលក់សាំងក្នុងតម្លៃដែលក្រសួងបានកំណត់ ជៀសវាងការកេងប្រវ័ញ្ចតាមរយៈការដំឡើងថ្លៃដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋក្នុងកាលៈទេសៈដែលបច្ចុប្បន្ននេះ បណ្តាប្រទេសទាំងអស់នៅលើសកលលោក កំពុងទទួលរងវិបត្តិសេដ្ឋកិច្ច ដោយសារឥទ្ធិពលពីសង្គ្រាមនៅបណ្តាប្រទេសមួយចំនួនលើសកលលោក ។

គិតត្រឹមថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ ស្ថានីយ៍ប្រេងឥន្ទនៈជាច្រើនក្នុងរាជធានីភ្នំពេញ បានចូលរួមគោរពតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដោយបានដាក់តម្លៃលក់ស្របតាមការណែនាំនៅលើផ្លាកតម្លៃរបស់ខ្លួន លើកលែងតែសាំងស៊ុបព័រ និងហ្គាសប៉ុណ្ណោះ ដែលអាចមានតម្លៃខុសៗពីគ្នា ព្រោះពីរប្រភេទនេះ ពុំមានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានី ភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពតម្លៃប្រេងឥន្ឋនៈ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីការលក់រាយប្រេងឥន្ទនៈនៅតាមស្ថានីយ៍ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយកំណត់សាំងធម្មតាលក់ក្នុងតម្លៃ ៤,៤០០រៀល/លីត្រ និង ៥,១៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕
អត្ថបទ៖ សុភា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


