ព័ត៌មានជាតិ
សារលិខិតប្រមុខរដ្ឋាភិបាលក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជូនជនរួមជាតិសម្រាប់ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុន ចាញ់ពិភពលោក នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រោមប្រធានបទ “ឈានទៅសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់”។

នៅក្នុងសារលិខិតជូនជនរួមជាតិចុះថ្ងៃទី១៣ ខែមេសា ២០២១ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោហ៊ុនសែន បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ដែលបាន និងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឱ្យកាន់ទូលំទូលាយនៅទូទាំងប្រទេស ពិសេសនៅតាមតំបន់ប្រឈមទីជនបទព្រៃភ្នំ ដើម្បីផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការរស់នៅស្អាតគ្មានការចម្លងជំងឺគ្រុនចាញ់តាមបែបគន្លងថ្មី ទស្សនទានថ្មីនាសម័យកាលវិបត្តិកូវីដ-១៩។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតែងបានផ្តល់លទ្ធភាព និងលើកទឹកចិត្តឱ្យមានចលនាកៀរគរប្រមូលប្រភពធនធានឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតដើម្បីចូលរួមឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានតាមផែនការកំណត់គឺ គ្មានជំងឺគ្រុនចាញ់ប្រភេទសន្ធំនៅដំណាច់ឆ្នាំ២០២៣ និងគ្មានជំងឺគ្រុនចាញ់គ្រប់ទម្រង់នៅដំណាច់ឆ្នាំ២០២៥៕
អត្ថបទ៖ ណារី



-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


