ព័ត៌មានជាតិ
មន្ត្រី ក.ប.ប ខេត្តកោះកុង ចុះពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់បន្លែផ្លែឈើ នៅផ្សារប៉ាក់ខ្លង
មន្ត្រី ក.ប.ប ខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់បន្លែផ្លែឈើ នៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋដែលកំពុងដាក់តាំងលក់នៅលើទីផ្សារ។


ក្រៅពីបញ្ហាតម្លៃគុណភាពប្រេងសាំង គុណភាពចំណីអាហារ ក៏ត្រូវបានមន្រ្តីជំនាញនៅខេត្តកោះកុងយកចិត្តទុកដាក់ត្រួតពិនិត្យតាមលក្ខណៈបច្ចេកទេស ដោយយកគំរូសំណាកបន្លែផ្លែឈើចំនួន ១០ មុខ មកធ្វើតេស្ត។
លោក ជា នី អនុប្រធានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងការបង្ក្រាបក្លែងបន្លំខេត្ត និងមន្រ្តីរ៉ែខេត្តកោះកុង បានថ្លែងឲ្យដឹងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ ថា ការត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ នៅផ្សារប៉ាក់ខ្លង គឺមានសារៈសំខាន់ ដើម្បីផ្តល់សុវត្ថិភាពចំណីជូនប្រជាពលរដ្ឋជាអតិថិជន ស្របទៅតាមអនុលោមភាពដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម។


លោក ជា នី សង្កត់ធ្ងន់ថា មន្ត្រីរបស់លោកបានពិនិត្យគំរូសំណាកបន្លែ និងគ្រឿងទេសចំនួន ១០ មុខ ស្មើនឹងតូបលក់ទំនិញចំនួន ១២ យកមកធ្វើតេស្ត ជាលទ្ធផលមិនមានសារធាតុគីមីហាមឃាត់( Sodium Hydrosulfite និង Borax) លើបន្លែ ឬបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ឬខូចគុណភាពនោះទេ។ ទោះយ៉ាងណា មន្ត្រី ក.ប.ប ខេត្តកោះកុង នៅតែបន្តពន្យល់ណែនាំដល់អាជីវករក្នុងផ្សារប៉ាក់ខ្លងទាំងអស់ ចូលរួមតាំងលក់ផលិតផលណាមានគុណភាព និងសុពលភាពប្រើប្រាស់ត្រឹមត្រូវ ជៀសវាងលក់ដូរផលិតផលខូចគុណភាពដែលបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ករណីរកឃើញថា ល្មើស នឹងរងការផាកពិន័យ ឬបញ្ជូនសំណុំរឿងទៅតុលាការអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


