ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះពិនិត្យស្ថានភាព ក្នុងការបិទខ្ទប់របស់ប្រជាពលរដ្ឋបណ្តោះអាសន្ន១៤ថ្ងៃ ក្នុងក្រុងប៉ោយប៉ែត
សមត្ថកិច្ចចម្រុះបានចុះពិនិត្យស្ថានភាព ការបិទខ្ទប់ក្នុងភូមិសាស្ត្រមួយចំនួននៅក្នុងប៉ោយប៉ែត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ រយៈពេល១៤ថ្ងៃ ក្រោយមានការផ្ទុះការឆ្លងជំងឺកូវីដ១៩។
សមត្ថកិច្ចចម្រុះចុះក្នុងមានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអាវុធហត្ថដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោក ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដឹកនាំកូនចៅចុះ
ពិនិត្យស្ថានភាព ក្នុងការបិទខ្ទប់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។
តាមការអះអាងរបស់លោកឧត្តមសេនីយ៍ត្រី បោក ប៊ិន បានប្រាប់ឲ្យដឹងថា កាចុះពិនិត្យមើលផ្លូវ ដែលត្រូវបានបិទខ្ទប់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋបណ្តោះអាសន្នរយៈពេលចំនួន១៤ថ្ងៃសិន លើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការបិតអ្នកធ្វើដំណើរនេះ គឺចាប់ពីចំណុចផ្លូវខាងកើតវត្តស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ឡើងមកផ្លូវជាតិលេខ ៥ បន្តទៅផ្លូវជាតិលេខ ៥៨ ឆ្ពោះទៅផ្លូវ ៥០ ដែលស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ ដោយគិតចាប់ពីវេលាម៉ោងសូន្យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រហូតថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ដោយអនុវត្តតាមសេចក្តីសម្រេចលេខ ១០៩ សសរ របស់រដ្ឋបាលខេត្ត និងគោរពអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបន្តហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានស្នើសុំការយោគយល់ដល់ប្រជាពលរដ្ឋចំពោះករណីបិទការធ្វើចរាចរណ៍ចេញចូល ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនេះ ព្រោះការធ្វើឡើងនេះ គឺជាការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ដើម្បីការពារប្រជាពលរដ្ឋសង្គមជាតិ និងសូមចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ រកឃើញវិជ្ជមានកូវីដ១៩ពីរនាក់ប្ដីប្រពន្ធ នៅស្រុកកំពង់ត្រឡាច ជាអ្នកលក់ត្រីនៅផ្សារដើមគ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ