ព័ត៌មានជាតិ
២នាក់ប្តីប្រពន្ធជាអាជីវករផ្សារដើមគ លួចចេញពីភ្នំពេញទៅស្រុកកំណើត ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅកំពង់ចាម
ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលជាអាជីវករផ្សារដើមគ បានលួចរត់ចេញពីរាជធានីភ្នំពេញទៅស្រុកកំណើតនៅភូមិព្រែកដំបូក ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានរថយន្ដសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ចុះយកទៅធ្វើចត្តាឡីស័កនិងយកសំណាករកកូវីដ១៩ នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។
បើតាមលោក កែ ជិនបុត្រ ប្រធានមណ្ឌលសុខភាពព្រែកដំបូកបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់នោះប្តីមានឈ្មោះ ង៉ុយ អាន់ ភេទប្រុស អាយុ២៣ឆ្នាំ និងប្រពន្ធមានឈ្មោះ ណយ ស្រីកែវ អាយុ២០ឆ្នាំ ដែលពួកគាត់ជាអាជីវករលក់ដូរនៅផ្សារដើមគរ។ លោកបានបន្តថា ប្តីប្រពន្ធទាំងពីរនាក់នេះ ចេញពីភ្នំពេញកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ហើយដោយមានអាការៈមិនសូវស្រួលខ្លួនបានចូលទៅព្យាបាលនៅពេទ្យព្រែកតាម៉ាក់ ហើយបានបន្តដំណើរមកដល់ភូមិព្រែកដំបូក នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ លោកបានបន្ថែមទៀតថា បន្ទាប់ពីទទួលបានដំណឹងពីរនាក់ប្តីប្រពន្ធមកពីភ្នំពេញភ្លាម លោកបានចុះសួរនាំនិងរាយការណ៍ទៅស្រុកប្រតិបត្តិស្រីសន្ធរហើយ បានបញ្ជូនរថយន្តមកដឹកពីរនាក់ប្តីប្រពន្ធនោះទៅធ្វើចត្តាឡីស័កនិងយកសំណាកនៅខេត្តកំពង់ចាម នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។


គួរបញ្ជាក់ថា ប្តីប្រពន្ធពីរនាក់នេះ ធ្លាប់បានធ្វើតេស្តរកូវីដ១៩តាមរយៈឧបករណ៍តេស្តរហ័សកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដោយលទ្ធផលអវិជ្ជមាន ហើយត្រូវធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាពយកសំណាកជាលើកទី២ទៀត តែបាននាំគ្នាលួចរត់គេចចេញពីភ្នំពេញទៅស្រុកកំណើតតែម្តង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន



