ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យស្ថានភាពជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងខេត្តព្រះវិហារ
អនុវត្តតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យស្ថានភាពជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដែលបានចាកចេញដោយបង្ខំចិត្ត បន្ទាប់ពីយោធាថៃបើកការវាយប្រហារមកលើភូមិដ្ឋានរបស់ប្រជាជនកម្ពុជា។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អក្នុងមណ្ឌលនីមួយៗ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ទីជម្រកសមរម្យ ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ព្រមទាំងការបំពេញតម្រូវការចាំបាច់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលបានភៀសខ្លួនមកស្នាក់អាស្រ័យបណ្ដោះអាសន្ន។
មកទល់ពេលនេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំមណ្ឌលសុវត្ថិភាពតាមទីតាំងដែលអំណោយផលសម្រាប់ការស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចាត់ឱ្យអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចរៀបចំរោងស្នាក់នៅ ក៏ដូចជាការផ្គត់ផ្គង់ទឹក ព្រមទាំងអង្ករ និងគ្រឿងឧបភោគ បរិភោគជាច្រើនសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក។
ក្នុងពេលចុះពិនិត្យពេលនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់មើលថែរក្សាប្រជាពលរដ្ឋ និងផ្គត់ផ្គង់នូវរាល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសត្រូវត្រួតពិនិត្យស្បៀងអាហារ ដើម្បីកុំឱ្យប្រជាពលរដ្ឋភៀសសឹកមានការខ្វះខាតការទទួលទាន។

លោកទេសរដ្ឋមន្ដ្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់ទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


