ព័ត៌មានជាតិ
ផ្សោតខេត្តស្ទឹងត្រែង និងខេត្តក្រចេះរស់នៅដាច់ស្រឡះពីគ្នា ទោះបីស្ថិតក្នុងខ្សែទឹកទន្លេតែមួយ
«ផ្សោតនៅខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ បែងចែកការរស់នៅដាច់ស្រឡះពីគ្នា ទោះបីស្ថិតនៅក្នុងខ្សែទឹកទន្លេតែមួយក៏ដោយ។ ពួកវាមិនព្រមរស់នៅលាយឡំគ្នាឡើយ ដោយផ្សោតស្ទឹងត្រែងមិនចុះទៅក្រចេះ ហើយផ្សោតក្រចេះក៏មិនឡើងមកស្ទឹងត្រែងដែរ»។ នេះបើតាមលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។
ឆ្លើយតបសំនួររបស់អ្នកសារព័ត៌មានពីវត្តមានផ្សោត នៅក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយពីសក្តានុពលខេត្តស្ទឹងត្រែង លោក សរ សុពុត្រាបានបញ្ជាក់ថា «ផ្សោតនេះដូចបែងចែកតំបន់គ្នារស់នៅ។ ផ្សោតខេត្តស្ទឹងត្រែងមិនទៅរស់នៅក្នុងទឹកដីខេត្តក្រចេះគឺរស់នៅដាច់ស្រលះពីគ្នា»។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង
កាលពីចុងឆ្នាំ ២០២៤ មានកូនផ្សោតមួយក្បាលបានកើតនៅក្នុងទឹកដីខេត្តស្ទឹងត្រែង។ ដោយឡែកកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៦ កូនផ្សោតកើតថ្មីក៏ត្រូវបានក្រុមការងារស្រាវជ្រាវរួមគ្នារវាងខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញនៅចំណុចអន្លង់កោះសន្ទក់ ក្នុងឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះគឺជាកូនផ្សោតដំបូងបង្អស់សម្រាប់ខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ សម្រាប់ទូទាំងប្រទេសគិតចាប់តាំងពីដើមឆ្នាំ២០២៦ មក។
លោក សរ សុពុត្រា គូសបញ្ជាក់ថា ទោះបីជាក្នុងខេត្តស្ទឹងត្រែងចំនួនផ្សោតសរុបមិនមានការកើនឡើងខ្លាំង ប៉ុន្តែក៏មិនមានការបាត់បង់ដែរ។


វត្តមានរបស់សត្វផ្សោតគឺជាសញ្ញាបញ្ជាក់ថា ទឹកទន្លេនៅតំបន់នោះមានសុខភាពនិងគុណភាពល្អ។ ប្រសិនបើទឹកទន្លេខូចគុណភាព ផ្សោតមិនអាចរស់នៅបានឡើយ ដូចជាករណីនៅប្រទេសជិតខាងដែលបានបាត់បង់សត្វផ្សោតអស់។
ពាក់ព័ន្ធការងារអភិរក្សសត្វដ៏កម្រនេះ អភិបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តទឹកដីខេត្តស្ទឹងត្រែង មានក្រុមឆ្មាំទន្លេដែលយាមល្បាតការពារយ៉ាងសកម្ម ក្រោមការដឹកនាំរបស់ក្រសួងកសិកម្មនិងមានការចូលរួមពីអង្គការអន្តរជាតិ។
បន្ថែមពីនេះលោកថា នៅសួនច្បារក្នុងខេត្តស្ទឹងត្រែង អាជ្ញាធរខេត្តបានសាងសង់រូបសំណាក់គ្រួសារផ្សោតមានឪពុក ម្តាយ និងកូន ដែលតំណាងឱ្យសុភមង្គលនិងសិរីសួស្ដីសម្រាប់ប្រជាជននៅក្នុងខេត្ត៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


