Connect with us

ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍​ចំនួន ២ ក្នុងសង្កាត់ក្រចេះ ត្រូវរំសាយ ខណៈក្រុមហ៊ុនចូលរួមដេញថ្លៃមាន​តែ​ ១ ក្រុមហ៊ុន

បានផុស

នៅ

តាមការឲ្យដឹងពីលោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានឲ្យដឹងថា សង្កាត់​ក្រចេះបានដាក់គម្រោងដេញថ្លៃចំនួន ២ គម្រោង កាលពី​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។ គម្រោងទាំង ២ ខាងលើរួមមាន៖ ទី១ គឺ គម្រោងសាងសង់ប្រឡាយឥដ្ឋបង្ហូរទឹក សរុប​ប្រវែង ០,៤៧៦ ម៉ែត្រ មានទទឹងមាត់លើ ៣៥០ មីលីម៉ែត្រ ជម្រៅ ៥០០ មីលីម៉ែត្រ និងសាងសង់ផ្លូវបេតុ គ្មានសសៃដែក នៅលើប្រឡាយឥដ្ឋដោះទឹក ប្រវែង ១៣៦ ម៉ែត្រ ទទឹង ៣ម៉ែត្រ កម្រាស់ ០,១ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មានចំនួន ១៥៩,១៤៩,៨១០រៀល។ គម្រោងទី២ គឺ គម្រោងផ្លូវបេតុងអាមេ សរុបប្រវែង ០,៥០៥ម៉ែត្រ ដែលមានតម្លៃប៉ាន់ស្មានចំនួន ២០៥,២០៧,២០៧រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅសង្កាត់ក្រចេះ បានឲ្យដឹងបន្តថា ការដេញថ្លៃមានក្រុមហ៊ុនចូលរួមតែមួយ អត់គ្រប់ទៅតាមនីតិវិធីរដ្ឋបាលសង្កាត់ក្រចេះត្រូវរំលាយការដេញថ្លៃ ហើយរង់ចាំការដាក់ដេញថ្លៃ រដ្ឋបាលសង្កាត់ក្រចេះ នឹងមាននីតិវិធីទី២ ទី៣ ប៉ុន្តែបើ​សិន​ទី២ បរាជ័យទៀត និងមានទី៣ បន្តទៀត។

សង្កាត់ក្រចេះ គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង ៥ ក្នុងក្រុងក្រចេះ ដែលសម្រេចបានសមិទ្ធផលនានា និងមានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់។

ពាក់ព័ន្ធនឹងការងារដេញថ្លៃខាងលើនេះ លោក ឈិន លាងយី បានបញ្ជាក់ថា គឺសង្កាត់ក្រចេះមានក្រុមហ៊ុនដែលចុះឈ្មោះ​ចូលរួមដេញថ្លៃមានរហូតទៅដល់ទៅ ៩ ក្រុមហ៊ុនឯណោះ ហើយរដ្ឋបាលសង្កាត់ក្រចេះក៏បានបន្តនីតិវិធីទៅតាមដំណាក់កាលការងាររបស់សង្កាត់ ហើយចុងក្រោយគឺមានក្រុមហ៊ុនតែមួយគត់ ដែលដាក់ដេញថ្លៃ។ អញ្ចឹងទេ ចំណុចនេះ គឺអត់គ្រប់លក្ខខណ្ឌនៃការដេញថ្លៃឡើយ។ ដូច្នេះ ដំណាក់កាលទី២ នឹងអាចធ្វើឡើងម្តងទៀតនៅក្រោយពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែររួចរាល់។

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម