ព័ត៌មានជាតិ
ពងទាស្ងោរ ១ម៉ឺនគ្រាប់រៀបចំជាពិសេសសម្រាប់អ្នកទេសចរ និងពលរដ្ឋដែលចូលរួមលេងកម្សាន្ដសង្ក្រាន្ដអូររាំងឪ
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានផ្ដួចផ្ដើមរៀបចំពិធីសង្ក្រាន្ដ អូររាំងឪ ដោយនៅថ្ងៃចូលឆ្នាំទី២នេះ មានទទួលជាពិសេសនូវពងទាស្ងោរចំនួន១ម៉ឺនគ្រាប់ ជូនដល់ប្រជាពលរដ្ឋ និងអ្នកទេសចរមកពីទីជិតទីឆ្ងាយដែលបានចូលរួមសប្បាយរីករាយលេងល្បែងប្រជាប្រិយ រាំកម្សាន្តតាមបទប្រពៃណីជាតិ។ ពិធីសង្ក្រាន្ដអូររាំងឪនេះ ត្រូវបានរៀបចំឡើងនៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សង្រ្កាន្តអូររាំងឪ រៀបចំឡើងដោយក្រសួងបរិស្ថាន រដ្ឋបាលស្រុកអូររាំងឪ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានផ្តួចផ្តើមការរៀបចំ និងបានអញ្ជើញចូលរួមបើកដំណើរជាផ្លូវការ សង្ក្រាន្តអូររាំងឪឆ្នាំ២០២៦ នាសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


