ព័ត៌មានជាតិ
១ខែដាច់ខាត ម្ចាស់ដី៥ទីតាំងត្រូវកាយដីចេញ និងរុះរើសំណង់ពីមាត់ព្រែកតាតៃ
កោះកុង៖ អាជ្ញាធរស្រុកកោះកុង បានទុកពេល១ខែដល់ម្ចាស់ដី៥ទីតាំងដែលឈូសឆាយដីជើងភ្នំ និងចាក់អាចម៍ចូលចំណីដីព្រែកតាតៃក្រោម អនុវត្តតាមវិធានការរដ្ឋបាលជាដាច់ខាត ករណីរឹងទទឹងមិនអនុវត្ត អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។

ក្រុមមន្រ្តីការិយាល័យជំនាញ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យវាស់វែងពីផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋនៅឃុំតាតៃ កាលពីថ្ងៃទី២៧ ខែមេសា ២០២១។
លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានឱ្យដឹងថា ពិតជាមានសកម្មភាពរំលោភបំពានដីជើងព្រៃភ្នំ និងដីចំណីព្រែកប្រាកដមែនស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម តែមិនច្រើនពេកនោះទេ។ ដោយបំពានចូលដីរដ្ឋទៅតាមចំណុចខ្លះៗ ដូចជា ដីជើងភ្នំបំពានចូលទទឹង៥ម៉ែត្រ ដីមាត់ព្រែកបំពានទទឹង២ទៅ៣ម៉ែត្រលើដីសរុបរួមជាច្រើនម៉ែត្រ។

ដោយមើលឃើញពីផលប៉ះពាល់សម្បត្តិរបស់រដ្ឋនេះ លោក ណឹម ភិរម្យ តម្រូវឱ្យមានការធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរ និងទុកពេល១ខែឱ្យម្ចាស់ដីចំនួន៥នាក់ ត្រូវជីកកាយអាចម៍ចេញពីមាត់ព្រែកធម្មជាតិ រុះរើកញ្ចុះ សំណង់រឹងមាំបែបអនាធិបតេយ្យចេញ និងដាំស្តារព្រៃឈើវិញ ក្នុងរង្វង់ពេល១ខែ គិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។ ប្រសិនបើម្ចាស់ទីតាំងដីទាំង៥ដែលបំពានមិនព្រមអនុវត្តតាមនោះទេ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ក្រុមបំពានសម្បត្តិធម្មជាតិទាំង៥នាក់ ត្រូវបានអាជ្ញាធរស្រុកកោះកុងបង្ហាញឱ្យដឹងជាសាធារណៈថា គឺទី១ឈ្មោះ តេង ប៊ុន ជាប្តីរបស់អ្នកស្រី មួយ លក់សម្ភារគ្រឿងសំណង់នៅទីរួមខេត្ត ទី២ឈ្មោះ ម៉ម សុថាវី ជាប្រពន្ធលោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ទី៣ឈ្មោះ អឹម ផល ទី៤ឈ្មោះ កេត សុជាតិ និងទី៥ឈ្មោះ កេត វិចិត្រ អ្នកទាំង៣នាក់នេះជាអ្នករស់នៅរាជធានីភ្នំពេញ។

រីឯលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ពន្យល់ថា មកទល់ម៉ោងនេះ ក្រុមម្ចាស់ដីទាំង៥នាក់ខាងលើនេះ មិនទាន់បញ្ជាក់ប្រាប់អាជ្ញាធរទេថា ពួកខ្លួននឹងអនុវត្តតាមវិធានការរបស់អាជ្ញាធរស្រុកដាក់កំហិបពេលណានៅឡើយទេ។ ពោលគឺកាលពីថ្ងៃទី២៧ មេសា ម្សិលមិញ គ្រាន់តែទទួលស្គាល់កំហុស និងផ្តិតស្នាមមេដៃលើកិច្ចសន្យាចំពោះអាជ្ញាធរជំនាញប៉ុណ្ណោះ។
វិធានការរដ្ឋបាលរបស់អាជ្ញាធរស្រុកកោះកុង អ្នកស្រី ប៊ុន មួយ ជាភរិយារបស់លោក តេង ប៊ុន និងលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង តំណាងឱ្យអ្នកស្រី ម៉ម សុថាវី សុំមិនបកស្រាយអ្វីដែលជាចំណាត់ការអាជ្ញាធរស្រុកនោះទេ ទោះបីជាក្រុមអ្នកសារព័ត៌មានព្យាយាមសុំសម្ភាសន៍ពួកគាត់នៅទីតាំងជាក់ស្តែងផ្ទាល់ក៏ដោយ។

ទាំងអ្នកស្រី ប៊ុន មួយ ធ្លាប់លើកឡើងដែរថា ពួកគាត់ពុំបានជីកកាយដីសម្បត្តិរដ្ឋនោះទេ ពោលគឺសំអាតព្រៃតែនៅលើដីចំការរបស់ខ្លួនប៉ុណ្ណោះ លុះដល់អាជ្ញាធរឱ្យផ្អាកសកម្មភាពជាង១ខែនេះ ទើបលោកស្រីនិយាយថា ខ្លួនសុំច្បាប់ពីអាជ្ញាធរហើយ។ ត្រង់ថា ដីរបស់អ្នកស្រី មានទំហំប្រវែងប៉ុន្មានមិនដឹងទេ ព្រោះកាលទិញមិនបានមើលឯកសារអស់។
សម្រាប់លោក គិន ប៊ូកាន តំណាងភរិយារបស់លោកឈ្មោះ ម៉ម សុថាវី ក៏ធ្លាប់និយាយថា ដីដែលដាំដំណាំ និងកញ្ចុះទើបសង់នេះជាកន្លែងអង្គុយកម្សាន្ត ដែលជាកម្មសិទ្ធិរបស់ខ្លួន៣ឆ្នាំមកហើយ ដូច្នេះបើអាជ្ញាធរតម្រូវរុះរើកញ្ចុះ ព្រមទាំងរក្សាទុកដីចំណីព្រែក២០ម៉ែត្រលោកក៏យល់ព្រមដែរ។ រីឯការចោទប្រកាន់ថាគាត់ចាក់ដីលុបមាត់ព្រែកគឺមិនពិតទេ។

គួរជម្រាបថា ទោះបីជាមានការបដិសេធពីភាគីម្ចាស់ដីទាំង២នាក់យ៉ាងណាក្តី នៅពេលនេះ អាជ្ញាធរបានអះអាងជាផ្លូវការហើយថា ពួកគេពិតជារំលោភបំពានដីជើងភ្នំធម្មជាតិ ចាក់ដីចូលមាត់ព្រែក និងសាងសង់សំណង់ទុនរឹងមាំខុសច្បាប់ទាំងស្រុក៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ