ព័ត៌មានជាតិ
បារាំងដាក់បេក្ខភាពលោក François Alabrune ឈរឈ្មោះជាចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ ក្នុងឱកាសខួប៨០ឆ្នាំ
នៅក្នុងឱកាសដ៏សំខាន់នៃខួបលើកទី៨០ នៃការបង្កើតតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice – ICJ) ប្រទេសបារាំងបានសម្រេចដាក់ឈ្មោះបេក្ខភាពរបស់លោក François Alabrune ដើម្បីឈរឈ្មោះឱ្យកាន់តំណែងជាចៅក្រមនៃស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៧-២០៣៦។
យោងតាមស្ថានទូតបារាំងប្រចាំកម្ពុជា ការបោះឆ្នោតជ្រើសរើសចៅក្រមនេះគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ និងសភាអង្គការសហប្រជាជាតិ។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក François Alabrune បានគូសបញ្ជាក់អំពីសារៈសំខាន់នៃស្ថាប័ននេះថា៖
«បួនដប់ឆ្នាំបន្ទាប់ពីការបង្កើតតុលាការយុត្តិធម៌អន្តរជាតិ សកម្មភាពរបស់ខ្លួននៅតែបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើស្ថាប័ននេះ។ ក្នុងពេលជាមួយគ្នានេះ អំណាច និងភាពជាសកលនៃច្បាប់អន្តរជាតិកំពុងត្រូវបានសាកល្បង។ ប្រសិនបើវិបត្តិបង្ហាញពីចំណុចខ្សោយនៃប្រព័ន្ធមួយ ខ្ញុំជឿជាក់ថា វាក៏អាចនាំឱ្យមានការកែប្រែថ្មីវិញផងដែរ។ ច្បាប់អន្តរជាតិ និងពហុភាគីនិយមនៅតែជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបាននៃសន្តិភាពយូរអង្វែង»។
គួរបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ក្នុងគោលបំណងដោះស្រាយវិវាទរវាងរដ្ឋនានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ការដាក់បេក្ខភាពរបស់បារាំងនាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉ារីសក្នុងការគាំទ្រដល់ពហុភាគីនិយម និងភាពរឹងមាំនៃច្បាប់អន្តរជាតិ បើទោះបីជាប្រឈមមុខនឹងវិបត្តិសកលក៏ដោយ។
លោក François Alabrune ជាអ្នកការទូត និងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិដែលមានបទពិសោធន៍ខ្ពស់ ហើយការឈរឈ្មោះរបស់លោកត្រូវបានគេរំពឹងថានឹងទទួលបានការគាំទ្រពីបណ្តារដ្ឋសមាជិកជាច្រើន៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


