Connect with us

ព័ត៌មានជាតិ

ប្រមូលផ្តុំលេងអាប៉ោងរាល់ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួន៨នាក់

បានផុស

នៅ

 កំពង់ស្ពឺ ៖ មនុស្ស៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ឆ្មក់ចុះបង្រ្កាប ខណៈពួកគេជាច្រើននាក់កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងប្រភេទ អាប៉ោង កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងបាញ់អាប៉ោងខាងលើនេះ មានការប្រមូលផ្តុំមនុស្សរាល់ថ្ងៃ ដោយមិនគោរពវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ។ ក្រុមនេះមានអ្នកកាងបើកទីតាំងជាខ្នងបង្អែករត់ការលេង ២៤/២៤ម៉ោង រហូតអ្នកភូមិខ្លះមិនហ៊ានទៅជិតផង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់រួមមាន៖

១. ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

២. ឈ្មោ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៣. ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

៤. ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៥. ឈ្មោះ សៀម ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ

៦. ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត

៧. ឈ្មោះ ប៉ឹម សារុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

៨. ឈ្មោះ ស៊ីម ថុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃលង់ទឹក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អ្នកទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ពេលកំពុងលេងល្បែងអាប៉ោង ខណៈមនុស្សចំនួនទៀតបានរត់គេចខ្លួនអស់៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម