ព័ត៌មានជាតិ
លោក ហេង សួរ បញ្ចូលសមាជិកថ្មីជាង ១,៤០០នាក់ ចូលរួម CPP នៅស្រុកកំពង់សៀម បង្ហាញជំនឿលើបុព្វហេតុជាតិ មាតុភូមិ
នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤២៣នាក់ (ស្រី ៣៩៤នាក់) មកពីឃុំចំនួន ៣នៃស្រុកកំពង់សៀមរួមមាន ឃុំក្រឡាចំនួន ៨៣៥នាក់ ឃុំអូរស្វាយ ៣៤៥នាក់ និងឃុំវិហារធំ ២៤៣នាក់ ដែលធ្វើឱ្យសមាជិកគណបក្សសរុបកើនឡើងដល់ជិត ៨លាននាក់។


លោកបានអបអរសាទរ ស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ “ផ្អែកតាមហេតុផលជាក់ស្តែង”ចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះប្រៀបដូចការជ្រើសរើសយក “កៅអីដែកដ៏ស្អាតរឹងមាំ” មិនងាយពុកផុយមកអង្គុយជាបង្អែក និងជាការឆ្លើយតបទៅនឹងសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់បានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះជាតិឱ្យរស់ឡើងវិញ ស្តារ កសាងជាតិ ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី កសាង និងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជួយឱ្យកម្ពុជារុងរឿង។
នាឱកាសនេះ លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និង សម្តេចអនុប្រធានទាំង ៥ រូបជូនចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀមនិងសមាជិកគណបក្សទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅជាទីបំផុត។ ថ្នាក់ដឹកនាំកំពូលៗសុទ្ធតែមានអត្តចរិតគំរូគួរឱ្យគោរពស្រឡាញ់ ខណៈដែលសមាជិកគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សប្រកបដោយស្មារតីបុរេសកម្ម ជាពិសេសចេះរួមសុខរួមទុក្ខ ពង្រឹងការងារមូលដ្ឋាន និងផ្សព្វផ្សាយពីសច្ចភាព ប្រវត្តិស្នាដៃ និងកម្មវិធីគោលនយោបាយបក្សជាប្រចាំ។


ទន្ទឹមនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សស្រុកកំពង់សៀមដែលបានខិតខំបំពេញតួនាទី ពង្រឹងស្មារតីសមាជិកតាមរយៈអភិក្រម “រក្សាចាស់ បង្កើនថ្មី” ដែលសម្តេចតេជោ និង សម្តេចធិបតី តែងតែរំឭកឯកឧត្តម ហេង សួរ បានរំលេចពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្សដែលមានគោលបំណងប្រមូលកំលាំងនៃជនជាតិខ្មែរ ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព មិនប្រកាន់ឋានៈ ជនជាតិ ជំនឿសាសនា អតីតកាលដើម្បីរួមគ្នាការពារសមិទ្ធផលជាតិ និងកសាងកម្ពុជាមួយ, ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ជាមួយនឹងការរំលឹកពីប្រវត្តិគណបក្សប្រកបដោយអត្ថន័យ ឯកឧត្តមបានជំរុញឱ្យសមាជិកថ្មីចងចាំពីប្រវត្តិបក្ស បុព្វហេតុនៃការបង្កើត រូបសញ្ញ បាវចនា និងគណបក្សប្រជាជនកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងមានអនុប្រធាន ៥ រូប។
លោកបានបញ្ជាក់ជូនអង្គពិធីថា ជោគជ័យរបស់គណបក្សកើតចេញពីភាពត្រឹមត្រូវនយោបាយគ្រប់កាលៈទេសៈ ការផ្សារភ្ជាប់នឹងប្រជាជន អនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រចនាសម្ព័ន្ធចាត់តាំងរឹងមាំគ្រប់ជាន់ថ្នាក់តាមសមត្ថភាព ជំហរស្មោះត្រង់ មានគុណធម៌និងសីលធម៌ ការគិតគូរយ៉ាងល្អិតល្អន់ក្នុងការកសាងជំនាន់បន្តវេន និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើ។ ដើម្បីឱ្យជោគជ័យនេះស្ថិតស្ថេរគឺចាំបាច់ត្រូវការបន្តរក្សាសន្តិភាពដែលថ្នាក់ដឹកនាំគណបក្សជាពិសេស សម្តេចតេជោបានយកជីវិតទៅប្តូរ។ លើសពីនេះ ក្មួយៗជាសមាជិកថ្មីត្រូវខិតខំអនុវត្តឱ្យបានពេញលេញនូវការប្តេជ្ញាចិត្ត មានសីលធម៌ល្អ បង្ហាញគំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់រដ្ឋ ដើម្បីបង្កើនជំនឿនិងការគាំទ្រពីពលរដ្ឋបន្ថែមទៀត ហើយយុវជនក៏ត្រូវគោរពឱ្យតម្លៃស្នាដៃរាមច្បងជំនាន់មុនផងដែរ។

ទន្ទឹមនេះ សមាជិកបក្សថ្មីបានប្តេជ្ញាចិត្តក្នុងការអនុវត្តតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈគណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបាន១០០% ស្មោះត្រង់រួមរស់ជីវភាពនឹងគណបក្សជារៀងរហូត បំផុសចលនាសមាជិកគណបក្ស អោយចូលរួមគាំទ្រគណបក្ស និងបោះឆ្នោតជូនគណបក្សឱ្យទទួលបានជ័យជំនះ ដែលគណបក្សឃុំនីមួយៗ ក្នុងស្រុកកំពង់សៀមនឹងទទួលបាននូវលើកទឹកចិត្តបន្ថែមទៀត។
លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមបានជំរុញឱ្យការប្តេជ្ញាចិត្តនេះក្លាយជាការពិតជារៀងរហូតដោយត្រូវ “ដាក់បេះដូង” បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ជាពិសេសដណ្តើមបានប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ៕







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


