ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុប និងលើកទិសដៅអនុវត្តបន្ត តាមរយៈ Online នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ
នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨:០០នាទី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំ Online តាមរយៈ Zoom Meeting បូកសរុបរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត ផ្សព្វផ្សាយណែនាំ អនុវត្តសេចក្ដីណែនាំលេខ ០១០សណន របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីការអនុវត្តវិធានការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់ជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ និងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤ ជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុប ៨៤នាក់។ ជាកិច្ចបន្ត លោកស្នងការ ក៏បានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យ និងលោកអធិការក្រុង-ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤ ត្រូវតែយកចិត្តទុកដាក់ចំពោះភារកិច្ចដែលត្រូវប្រចាំការ ២៤ម៉/២៤ម៉ ដើម្បីរង់ចាំបទបញ្ជាបន្ទាន់ ក្នុងការចេញប្រតិបត្តិការនៅពេលមានបញ្ហាផ្សេងៗ។ ក្នុងឱកាសនោះដែរ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង និងលោកអធិការក្រុង-ស្រុក និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ផងដែរ។

ជាកិច្ចបញ្ចប់ លោកស្នងការ បានអរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដែលបានលះបង់ក្នុងការបំពេញភារកិច្ចមិនរាថយឡើយ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសលោកស្នងការ បានណែនាំដល់កម្លាំងឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងវិធានការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល៕





អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង



