Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជាប្រចាំប្រទេស​ជប៉ុន ប្រាប់ពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយ ដីកម្រិត៦,៦រិកទ័រ នៅជប៉ុន

បានផុស

នៅ

នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសជប៉ុនប្រុងប្រយ័ត្ន ចំពោះគ្រោះរញ្ជួយដីកម្រិត៦,៦រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ដែលបានកើតឡើងនាព្រឹកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលទទួលបានមុននេះបន្តិចបានឲ្យដឹងថា “ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលកំពុងមានវត្តមាន នៅប្រទេសជប៉ុនជ្រាបថា នៅវេលាម៉ោង១០ និង២៧នាទីព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ មានគ្រោះរញ្ជួយដីកម្រិត៦,៦រិកទ័រ នៅខេត្តមីយ៉ាហ្គិ (Miyagi) ហើយគ្រោះរញ្ជួយដីមិនបង្កឲ្យមានរលកយក្សស៊ូណាមិកទេ”។

បើតាមស្ថានទូតកម្ពុជា ក្នុងករណីមានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈ ហ៊្វេសប៊ុក របស់ស្ថានទូត Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館 និងទូរស័ព្ទលេខ 080 4689 9374៕ អត្ថបទ៖កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម