Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មានណែនាំអ្នកសារព័ត៌មានបញ្ឈប់ការផ្សាយផ្ទាល់ដេញតាមរថយន្តសង្គ្រោះ ហើយសន្និដ្ឋានបញ្ហាដោយគ្មានមូលដ្ឋាន

បានផុស

នៅ

ក្រសួងព័ត៌មានបានធ្វើការព្រមានដល់អ្នកសារព័ត៌មានជាតិ និងបរទេសបញ្ឈប់ការចុះទៅយកព័ត៌មាននៅតំបន់ក្រហម ដែលរាជរដ្ឋាភិបាលបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ ‑១៩ ។

យោងតាមសេចក្តីជូនដំណឹងស្ដីពីការចូលយកព័ត៌មាននិងការផ្សាយព័ត៌មានក្នុងតំបន់ក្រហមចុះថ្ងៃទី០៤ ឧសភានេះបានឲ្យដឹងថា ក្រសួងព័ត៌មានសង្កេតឃើញថា កន្លងមកស្ថាប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានយើងបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋយ៉ាងទូលំទូលាយអំពីសកម្មភាពនិងវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាសកម្មភាព និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលក្នុងការប្រឆាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍បានជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបានបន្តថា «ទន្ទឹមនេះក៏មានអ្នកសារព័ត៌មានជាតិ និងបរទេសមួយចំនួនបានចុះទៅយកព័ត៌មាន និងធ្វើការផ្សាយផ្ទាល់អំពីសកម្មភាពនានានៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងក្រុងតាខ្មៅនៅខេត្តកណ្ដាល ពិសេសនៅក្នុងតំបន់ក្រហម និងតំបន់ហាមឃាត់ដូចជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ មន្ទីរពេទ្យរដ្ឋនិងឯកជន ព្រមទាំងធ្វើសកម្មភាពដេញតាមថតរថយន្តសង្គ្រោះបន្ទាន់ដោយធ្វើការផ្សាយផ្ទាល់ ហើយធ្វើអត្ថាធិប្បាយអំពីហេតុការណ៍ពាក់ព័ន្ធផ្នែកបច្ចេកទេសសុខាភិបាលនឹងធ្វើការសន្និដ្ឋានវាយតម្លៃលើបញ្ហាផ្សេងៗដោយគ្មានមូលដ្ឋានច្បាស់លាស់ធ្វើឲ្យសាធារណជនមានការយល់ច្រឡំក៏មានភាពជ្រួលច្របល់នៅក្នុងសង្គមនឹងប្រឈមទៅនឹងគ្រោះថ្នាក់នៃការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរទៅៗ»។

ក្រសួងបានបញ្ជាក់ថា ដើម្បីរក្សាសុវត្ថិភាពសង្គមនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ទៅក្នុងសហគមន៍ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកសារព័ត៌មានទាំងអស់បញ្ឈប់រាល់សកម្មភាពខាងលើជាបន្ទាន់ករណីនៅតែបំពានល្មើសដីជូនដំណឹងនេះនឹងត្រូវទទួលខុសត្រូវចំពោះច្បាប់ជាធរមាន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម