ព័ត៌មានជាតិ
រយ:ពេល ២ឆ្នាំ អ.ដ.ក.ទទួលបានសំណុំរឿងជិត៤ពាន់ និងចាត់ការរួចរាល់ជាង ១ពាន់សំណុំរឿង
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ មានរយ:ពេល ២ឆ្នាំ (១ កក្កដា ២០២៤ – ១ កក្កដា ២០២៦) ហើយ ដែល អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. បានចាប់ផ្តេីមជាផ្លូវការនូវការដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រយ:ពេល ២ឆ្នាំ មកនេះ អ.ដ.ក. ទទួលបានសំណុំរឿងសរុបចំនួន ៣ ៩០១សំណុំរឿង ចាត់ការបាន ១ ៧៥៧ សំណុំរឿង និងកំពុងពិនិត្យ និងដោះស្រាយ ២ ១៤៤សំណុំរឿង។ របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមសំណុំរឿងដែលបានចាត់ការរួចមាន ៩៧៤សំណុំរឿងត្រូវបានដោះស្រាយដោយជោគជ័យ ៥៨៩ សំណុំរឿងត្រូវបានបិទ ដោយសារភាគីមិនទទួលយកការសម្របសម្រួល និង ១៩៤ សំណុំរឿងត្រូវបានលើកចោល ដោយសារខុសសមត្ថកិច្ច ឬលក្ខខណ្ឌ។
ដោយឡែក កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សារវិវាទក្រៅប្រព័ន្ធតុលាការជាមួយថ្នាក់ក្រោមជាតិ គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ បានចុះ MOU សរុបចំនួន១៨ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តសៀុំរាប ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកែប និងខេត្តពោធិ៍សាត់។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតឱ្យមានយន្តការថ្នាក់ជាតិមួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ះ្រែង ខេត្តរតនគិរី ខេត្តកំពង់ធម
លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីការធ្វើឱ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កាលពីពេលកន្លងទៅថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់។ ក្នុងន័យនេះ លោកលើកទឹកចិត្តឱ្យមានការប្រើយន្តការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការនេះ បើសិនជាអាចចៀសបានពីការតតាំងរឿងក្ដីនៅតុលាការ។ លោកបញ្ជាក់ទៀតថា ការសម្រុះសម្រួលមួយ ទោះបីវាមិនល្អឥតខ្ចោះ ប៉ុន្តែវាគឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងអស់ សំដៅរួមចំណែកបង្កើនសុខដុមរមនានៅក្នុងសង្គម៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


