ព័ត៌មានជាតិ
លោក អ៊ិត ប្រាំង ណែនាំមន្រ្តីនៃមន្ទីររ៉ែខេត្តបាត់ដំបង លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ និងបម្រើសេវាជូនពលរដ្ឋឱ្យបានល្អ
លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ឱ្យខិតខំប្រមូលចំណូល លុបបំបាត់អាជីវកម្មរ៉ែអនាធិបតេយ្យ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ បន្ថែមពីលើការណែនាំនេះ លោកបានស្នើដល់រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធជួយសហការសម្របសម្រួលជាមួយមន្ទីររ៉ែ និងថាមពល ដើម្បីអភិវឌ្ឍន៍វិស័យរ៉ែ និងថាមពលនៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះដែរ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងដែលកន្លងមកបានរួបរួមសាមគ្គីគ្នាខិតខំបំពេញការងារអស់សមត្ថភាពតាមជំនាញនីមួយៗ ព្រមទាំងបានបំពេញការងារជូនអង្គភាព រហូតសម្រេចបានលទ្ធផលគាប់ប្រសើរ ដើម្បីគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត សហការទប់ស្កាត់រាល់ការកាយភ្នំយករ៉ែខុសច្បាប់ គ្រប់គ្រងស្ថានីយប្រេង ហ្គាស និងថាមពលផ្សេងៗឱ្យមានប្រសិទ្ធភាព ស្របទៅតាមគោលនយោបាយ និង យុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

ទន្ទឹមនេះ លោកក៏បានណែនាំមន្ទីររ៉ែ និងថាមពលត្រូវក្ដាប់ឱ្យបាននូវគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរ៉ែ និងថាមពល។ ជាពិសេសត្រូវអនុវត្តឱ្យបានត្រឹមត្រូវបំផុតនូវលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំរបស់ក្រសួង និងការចង្អុលបង្ហាញរបស់រដ្ឋបាលខេត្ត។ ព្រមទាំងរក្សាឱ្យបាននូវសាមគ្គីផ្ទៃក្នុង ត្រូវដឹកនាំប្រកបដោយគណនេយ្យភាព និងព្រហ្មវិហារធម៌ប្រកាន់ខ្ជាប់នូវសច្ចភាព តម្កល់ផលប្រយោជន៍ស្ថាប័ន និងអង្គភាពជាធំចំពោះមន្ត្រីក្រោមឱវាទត្រូវគោរពវិន័យ និងបទបញ្ជាថ្នាក់លើប្រកបដោយភាពស្មោះត្រង់ និងគោរពប្រយោជន៍សមូហភាព។
បើតាមអនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការរបស់រាជរដ្ឋាភិបាល លោក លឹម ប៊ុនលី ត្រូវបានតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបងនៃក្រសួងរ៉ែ និងថាមពល៕




-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


