Connect with us

ព័ត៌មានជាតិ

លោក​ហុក គឹម ចេង បញ្ជាក់​លំអិត​ ករណី​ស្លាប់​៤​នាក់ ដោយសារ​ជំងឺកូ​វីដ១៩

បានផុស

នៅ

ភ្នំពេញ​ ៖ លោក វេជ្ជបណ្ឌិត ហុក គឹម ចេង អគ្គនាយក បច្ចេកទេស សុខាភិបាល មានប្រសាសន៍ នៅ ល្ងាច​ថ្ងៃទី ៦ ឧសភា នេះ ថា អ្នកជំងឺ ៤ នាក់ ដែល បាន ស្លាប់ បាត់ បង់ជីវិត ដោយសារ ជំងឺ កូ​វីដ​១៩​ប្រុស​២​នាក់​ស្រី​២​នាក់ ជា​ជនជាតិ ខ្មែរ ទាំងអស់​ដែល​មាន​វ័យ ចាប់ពី ៥៧​ឆ្នាំ​រហូតដល់​៦៨​ឆ្នាំ។

លោក​បាន​បន្ត​ថា អ្នកស្លាប់ ទាំង ៤ នាក់ នោះ ទី ១.​ជា ស្ត្រីជន​ជាតិខ្មែរ​មាន​អាយុ​៥៧​ឆ្មាំ​រស់នៅ​ខេត្តតាកែវ​ទី​២.​ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​៥៨​ឆ្នាំ​នៅ​ខេត្តកំពង់ឆ្នាំង​ទី​៣​បុរស ជនជាតិ ខ្មែរ អាយុ ៦៥ ឆ្នាំ ,​និង​ទី​៤​ជា​បុរស​ជន ជាតិខ្មែរ អាយុ ៦៨ ឆ្នាំ ដែល អ្នក ទាំង ២​រស់នៅ រាជធានី ភ្នំពេញ។

លោក​បាន​បន្ត​ថា បុរស​វ័យ​៦៥​ឆ្នាំ​ បុរស​វ័យ​៦៨​ឆ្នាំ​និង​ស្ត្រី​វ័យ​៥៧​ឆ្នាំ មាន រោគ វិនិច្ឆ័យ រលាក សួត ធ្ងន់ធ្ងរ ដូច គ្នាៗ។

លោក​បាន​បន្ត​ទៀត​ថា ដោយឡែក​ស្ត្រី​នៅ​ខេត្តកំពង់ឆ្នាំង​មាន​អាយុ​៥៨​ឆ្នាំ មាន​បញ្ហា​រលាក​សួត​ធ្ងន់ធ្ងរ​ ហើយ​មាន​ជំងឺ​រួមផ្សំ​ផ្សេងទៀត​គឺ​ជំងឺ​ខ្សោយ​តម្រង់​នោម​ផងដែរ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម ថ្ងៃទី ៦​ខែ ឧសភា ឆ្នាំ ២០២១ នេះ កម្ពុជា​មាន អ្នក​ស្លាប់ ដោយសារ ជំងឺ កូ វីដ ១៩ ចំនួន ១១៤​នាក់ ​ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​១៩​ សរុប១៧៦២១​នាក់​ អ្នកជា​សះស្បើយ​ចំនួន​៦៨៤៣នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៨ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៩ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម