Connect with us

ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌី​ន “​ថ្វី​ត្បិត​រាជរដ្ឋាភិបាល​បញ្ចប់​ការបិទ​ខ្ទប់​ក៏ពិតមែន ប៉ុន្តែ​ការផ្ទុះ​ឡើងវិញ​មេរោគ​កូ​វីដ​-១៩ វា​នឹង​អាច​កើតមានឡើង ប្រសិន​យើង​មានការ​ធ្វេសប្រហែស​”

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន មានប្រសាសន៍ថា ការរស់នៅ​របស់​មេរោគ​កូ​វីដ​-១៩​គឺ​វា​នៅ​ជាមួយ​យើង​ជានិច្ច ថ្វី​ត្បិត​រាជរដ្ឋាភិបាល​បញ្ចប់​ការបិទ​ខ្ទប់​ក៏​ពិតមែន ប៉ុន្តែ​ការ​ផ្ទុះ​ឡើងវិញ​មេរោគ​កូ​វីដ​-១៩ វា​នឹង​អាច​កើតមានឡើង​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស ហើយ​បណ្តា​ប្រទេសមួយ​ចំនួន​មាន​រួចទៅហើយ រហូត​បិទ​ខ្ទប់​លើក​ទី​២ និង​លើក​ទី​៣ ដោយសារ​ការវិលត្រឡប់​វីរុស​កូ​វីដ​-១៩។

លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​ទៀតថា នៅពេល​យើង​បញ្ចប់​ការបិទ​ខ្ទប់​នេះ ប្រជាពលរដ្ឋ​ច្បាស់​ជា​ចេញទៅ​ខាងក្រៅ ហើយ​ការចម្លង​វីរុស​កូ​វីដ​-១៩ វា​នឹង​អាច​លោត​ហក់​ឡើងវិញ ហើយ​វា​ខ្លាំង​ជាង​យើង​បិទ​ខ្ទប់​លើក​ទី​១​ទៀត។

លោកជំទាវ ជឿថា បងប្អូន​មិន​ចង់​រស់នៅ​បិទ​ខ្ទប់​ដូច​មុន​ទេ ប៉ុន្តែ​បងប្អូន​ត្រូវ​ចូលរួម​អនុវត្ត​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​វិធានការ​សុខាភិបាល ពិសេស​បុគ្គល​គ្រប់រូប ត្រូវ​រៀន​រស់​ជាមួយ វីរុស​កូ​វីដ​-១៩ ដោយ​មិន​ត្រូវ​ឲ្យ​វីរុស​កូ​វីដ​-១៩ ឆ្លង​មក​ខ្លួនឯង​ទេ តាមរយៈ​វិធានការ ៣​កុំ ៣ ការពារ និង ២​ចូលរួម កុំទៅ​ទីតាំង​ណា​ដែល​មាន​ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន ពិសេស​ទៅទៀត​នោះ​មានតែ​បុគ្គល​គ្រប់ៗ​រូប​ប៉ុណ្ណោះ ដែល​អាច​ការពារ​មិន​ឲ្យ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​បាន ហើយនឹង​ឈានទៅ​កាត់ផ្តាច់​ការ​ចម្លង​ក្នុង​សហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម