Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តតាកែវប្រាប់ពីខ្ទង់ខាតបង់នៃអគ្គិភ័យនៅផ្សារត្រាំកក់

បានផុស

នៅ

ខេត្តតាកែវ៖ ផ្សារត្រាំកក់ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញតូបរបស់អាជីវករខាត់បង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណជាង២៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីមន្ត្រីនគរបាលជំនាញនៃស្នងការដ្ឋានគរបាលខេត្តតាកែវបង្ហាញថា តូបដែលអគ្គិភ័យបានឆាបឆេះមានចំនួន៥០តូប ក្នុងនោះខូចខាតទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតួច ចំនួន១៥តូប ដែលគិតជាសាច់ប្រាក់ដែលខាតបង់សរុបប្រមាណជាង២៨ម៉ឺនដុល្លាអាមេរិក។ ដោយឡែកក្នុងហេតុការគ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យមានរងរបួសដល់មនុស្សឡើយ។

ជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវបានប្រើរថយន្តពន្លត់អគ្គិភ័យសរុប១៤គ្រឿង និងបាញ់ទឹកអស់២៨ឡានទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ចំពោះមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា គឺមកពីទុស្សេខ្សែភ្លើងតូបក្នុងផ្សារ។

សូមរំលឹកថា មានអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង១៨ និង៤៥នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅក្នុងផ្សារត្រាំកក់ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បានបំផ្លាញ់ទ្រព្យសម្បត្តិអាជីវករអស់យ៉ាងច្រើន៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម