សេចក្តី​ព្រាងច្បាប់ ស្តី​ពី​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សេចក្តី​ព្រាងច្បាប់ ស្តី​ពី​ការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម ឆ្លង​ផុត​ព្រឹទ្ធសភា​ហើយ​

Published

on

ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤ ដើម្បី​អនុម័ត​របៀបវារៈ​មួយចំនួន ដែល​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា ដោយមាន​វត្តមាន​សមា​ជិ​ក​ព្រឹទ្ធសភា​ចូលរួម​ចំនួន​៥២​រូប​។

របៀបវារៈ ដែល​ត្រូវ​លើក​យកមក​អនុម័ត​នោះ​ចំនួន​៦ ក្នុង​ក៏មាន “​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​” ផងដែរ ហើយ​ត្រូវបាន​អង្គប្រជុំ​ព្រឹទ្ធសភា​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៥២​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។

តាម​លទ្ធផល​ពី​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា “​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​” នេះ គឺជា​ឯកសារ​គ្រឹះ​រឹងមាំ​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ដោយ​កំណត់​ខ្សែ​ព្រំដែន​មិន​កែប្រែ​រឹងមាំ​យូរអង្វែង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​បង្កើន​ទំនាក់ទំនង​អ្នកជិតខាង​ល្អ ថែរក្សា​បាន​នូវ​ព្រំដែន​សន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​ជាក់ស្តែង​នូវ​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ការពារ​ឯក​រាជ្យ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ទទួលខុសត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​ប្រទេសជាតិ​កម្ពុជា ស្របតាម​មាត្រា​៥២ ជំពូក​ទី​៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​
​នេះ តាក់តែងឡើង​មាន​០៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន​១១៦​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៥ នីតិកាល​ទី​៦​។ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន អមដោយ​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​ការពារ​សេចក្តីព្រាង​ច្បាប់​នេះ​៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ36 mins ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ45 mins ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ59 mins ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ1 hour ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ2 hours ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានពេញនិយម