ព័ត៌មានជាតិ
ឯកឧត្តម ស៊ាង ប៊ុនលាង ផ្តល់អំណោយជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ព្រមទាំងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញទទួលថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ដែលជាអំណោយសប្បុរសធម៌ ពី ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវហ៊ុន ប៊ុនធឿន ក្នុងឱកាសអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ” ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តកំពត ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តម និងលោកជំទាវ បាននាំយកមកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ ទាំងនេះប្រគល់ជូនដល់សាខា ហើយសាខានឹងយកគ្រឿងឧបភោគ បរិភោគ សម្ភារ ទាំងនេះទៅចាត់ចែងតាមតម្រូវការ ដើម្បីជួយដល់ជនងាយរងគ្រោះទាំងឡាយ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម និងសូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមការងារមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច។



សូមជម្រាបថា ថវិកា និងសម្ភារដែលប្រគល់ជូនសាខារួមមាន៖ អង្ករ១០តោន ទឹកសុទ្ធ១០០កេស ម៉ាស៥កេសធំ អាល់កុល១២០លីត្រ ជែលលាងដៃ១៥កេស និងថវិកា៤,០០០,០០០រៀល (បួនលានរៀល)ផងដែរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



