ព័ត៌មានជាតិ
អ្នកកាប់អុសម្នាក់រើសបានកាំភ្លើង AK47 មួយលាក់ទុកបាញ់សត្វ ត្រូវអាវុធហត្ថសហការអង្គការសម្ព័ន្ធមិត្តសត្វព្រៃឃាត់ខ្លួន
អ្នកកាប់អុសម្នាក់ ត្រូវបានកម្លាំងអាវុធសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ឃាត់ខ្លួនជាមួយនឹងអាវុធ AK47 មួយដើម ខណៈពេលចុះល្បាតព្រៃក៏ជួបជនសង្ស័យកំពុងបើកគោយន្តចេញពីកាប់អុស និងបង្គោលរបង។
លោកវរសេនីយ៍ត្រី ណុល ដារ៉ា ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះថា ជនសង្ស័យមានឈ្មោះ ជួន ជាង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអង្ក្រង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យជាប់ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត ។ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ អាវុធ AK47 មួយដើម លេខ 1967 3A2680 បង់០១ និងគ្រាប់ចំនួន ៥៨គ្រាប់។
តាមចម្លើយជនសង្ស័យបានសារភាពថា ដោយមិនចាំថ្ងៃខ្លួនបានចូលព្រៃ ដើម្បីកាប់បង្គោលរបងហើយបានប្រទះកាំភ្លើង AK ស្វាយមួយដើមរួចក៏រើសយកទៅលាក់ទុក និងយកថ្នាំខ្មៅទៅបាញ់ឲ្យថ្មីសម្រាប់បរគ្រាន់បាញ់សត្វព្រៃ។ នៅថ្ងៃបន្ទាប់ខ្លួនបានដើរឆ្លុះសត្វ និងបាញ់សត្វអស់គ្រាប់បានសត្វទន្សាយ៣ក្បាល។ ជនសង្ស័យបានសារភាពទៀត ក្រោយពីបាញ់បានទន្សាយ ៣ក្បាលខ្លួនបានលាក់កាំភ្លើងនោះទៀត រហូតថ្ងៃកើតហេតុគាត់ចូលកាប់បង្គោលរបងក្នុងព្រៃ ហើយបានយកកាំភ្លើងដែលលាក់ទុកដាក់លើគោយន្តថា ក្នុងបំណងយកទៅប្រគល់មេភូមិ ប៉ុន្តែតាមផ្លូវបានជួបកម្លាំងប៉េអិម និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃចាប់ខ្លួនតែម្តង។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុច ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីដោយលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងកងរាជអាវុធហត្ថកំពុងបំពេញនីតិវិធ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការផ្លូវច្បាប់៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ កុមារាអាយុ៦ ឆ្នាំលង់ទឹកស្លាប់ក្នុងអាងទឹក ពេលម្តាយកំពុងលង់លក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



