Connect with us

ព័ត៌មានជាតិ

ស្ត្រី២នាក់បែកគំនិតដើរលក់បណ្ណចាក់វ៉ាក់សាំងនៅមុខរោងចក្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

ស្រ្តី២នាក់ ទី១ឈ្មោះ ចាប ម៉ាលីន អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ និងទី២ឈ្មោះ អ៊ុយ សុខា អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួននៅត្រង់ចំណុចមុខរោងចក្រ ប្រ៊ីលៀន ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពេលកំពុងដើរលក់បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយខុសច្បាប់។

ប្រធានប៉ុស្ដិ៍រដ្ឋបាលចោមចៅទី២ បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះថា បណ្ណចាក់វ៉ាក់សាំងដែលស្ត្រីទាំង២រូបនោះដើរលក់ គឺពិតជាបណ្ណពិតប្រាកដមែន ដែលពួកគេបានពីមេភូមិ។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនឃាត់ខ្លួន ស្រ្តីសង្ស័យទាំង២នាក់ បានលក់បណ្ណសម្រាប់ចាក់វ៉ាក់សាំងចំនួន១០ច្បាប់ស្មើនឹង២០សន្លឹកទៅឱ្យឈ្មោះ ចន ដុន ក្នុង១ច្បាប់ថ្លៃ១០,០០០រៀល ដោយអ្នកទិញរូបនោះជំពាក់ ៤០,០០០រៀលសិន។​ ក្រោយពេលចាប់ខ្លួននគរបាលនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី២ និងបញ្ជូនបន្តមកកាន់ជំនាញផ្នែក នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម