Connect with us

ព័ត៌មានជាតិ

ចោទប្រកាន់​ស្រី​ក្មេង​ម្នាក់​ពីបទ​លួច​ទូរសព្ទ​របស់​ឧកញ៉ា

បានផុស

នៅ

​ភ្នំពេញ ៖ កញ្ញា សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១១​ឧសភា ឆ្នាំ​២០២១​នេះ បានសម្រេច​ធ្វើការ​ចោទប្រកាន់​នារី​ម្នាក់​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី អាយុ​២០​ឆ្នាំ ពីបទ « លួច​មាន​ស្ថាន​ទម្ងន់ទោស » ( លួច​ទូរស័ព្ទដៃ ដោយ​ប្រើ​ហិង្សា​បណ្តាល​ឲ្យ​ឧកញ៉ា​ម្នាក់​រងរបួស​) ។

ក្រោយ​ការចោទប្រកាន់ ជនជាប់ចោទ​ត្រូវ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី។ នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែឧសភា​ ឆ្នាំ​២០២១​នេះ បានធ្វើការ​ចាប់បញ្ជូន​ខ្លួន​នារី​ជា​ជនសង្ស័យ​ឈ្មោះ មាន ពេជ្រ​រីតា មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី លួច​ទូរស័ព្ទដៃ​និង​ប្រើ​ហិង្សា ចាក់​ឧកញ៉ា​ម្នាក់​រងរបួស​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​នេះ កើតឡើង កាលពី​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០២១ វេលា​ម៉ោង​១៥.០៦​នាទី នៅ​ចំណុច​ផ្លូវ​លេខ​១៣៨ កែង​ផ្លូវ​លេខ​២៥៩ ក្រុម​ទី​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ នារី​ជា​ជន​ត្រូវ​ចោទ​ឈ្មោះ មាន ពេជ្រ​រីតា ហៅ យូ​ប៊ី បាន​ចូល​លួច​ទូរសព្ទដៃ ហើយ​ត្រូវបាន​លោក​ឧកញ៉ា ហេង សៀ ម្ចាស់​ទូរសព្ទ​ឃើញ លោក​ក៏​មក​ឆក់​យក​ទូរសព្ទ​វិញ ក៏​មាន​ការ​ប្រតាយប្រតប់​គ្នា​បណ្តាល​ឲ្យ​លោក​ឧកញ៉ា ហេង សៀ រងរបួស​ចំនួន​ពីរ​កាំបិត​។

ចំពោះ​មូលហេតុ​ដែល​នារី​ឈ្មោះ យូ​ប៊ី អាច​លួច​ទូរស័ព្ទ​ពី​ឧកញ៉ា​បាន ដោយសារតែ​ពួកគេ​កន្លងទៅ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ស៊ី​ជម្រៅ​នឹង​គ្នា ទើប​ស្ត្រី​ឈ្មោះ​យូ​ប៊ី​អាច​ឆ្លៀត​ឧកាស​លួច​យក​ទ្រព្យ​របស់​ឧកញ៉ា ហេង សៀ បាន ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ក្រុមហ៊ុនមួយ ប្រាប់ប៉ូលិសកាលីហ្វ័រញ៉ា ឲ្យឈប់ប្រើក្បាលតុក្កតា Lego មកបិទមុខជនសង្ស័យ

ព័ត៌មានជាតិ១២ នាទី មុន

៤ ច្រក​សំខាន់ មមាញឹក​ជាច្រក​​​ដឹកជញ្ជូន​ទំនិញដ៏សំខាន់​ចេញចូល​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវ រោងចក្រ បន្តចូលរួមអនុវត្តលក្ខខណ្ឌការងារ​ឱ្យបានល្អ លើកកម្ពស់សុខសុវត្ថិភាពកម្មករ

ព័ត៌មានជាតិ២៥ នាទី មុន

ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ក្នុងសារមន្ទីរជាតិមានត្រឹមតែ ៧០ផ្ទាំង តែប៉ុណ្ណោះ

ព័ត៌មានជាតិ៣៥ នាទី មុន

តើគួរធ្វើបែបណា ទើបអាចទប់ស្កាត់បញ្ហាក្មេងទំនើង កុំឱ្យមានការកើនឡើង?

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម