Connect with us

ព័ត៌មានជាតិ

លោក សេង លាង ត្រូវប្រកាសតែងតាំងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យជំនួសលោក ងួន ណារ៉ា ដែលផ្លាស់ទៅរាជធានី

បានផុស

នៅ

នៅព្រឹក ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នៅក្នុងបរិវេណសាលាដំបួងខេត្តបន្ទាយមានជ័យបានធ្វើពិធីប្រកាសផ្ទេរ និង ចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្នុងពីប្រកាសចូលកាន់មុខតំណែងនោះមានការចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យដែលត្រូវផ្លាស់ចេញមានប្រសាសន៍ថា អស់រយៈពេលដែល​គាត់កាន់កាប់គិតមកដល់ត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣នេះ មានរយៈពេលជាង ៤ ឆ្នាំ ដែលរួបលោកបានបំពេញការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានខិតខំបំពេញតួនាទីភារកិច្ចតាមការទទួលខុសត្រូវ ដោយបានធ្វើការរួមជាមួយព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី។

ក្នុងនោះស្ថិតិសំណុំរឿងប្រចាំឆ្នាំរយៈពេលជាង៤ឆ្នាំ ៣ ខែ មានសំណុំរឿង សល់ពីមុនមានចំនួន ១ ៧២៤ រឿង សំណុំរឿង ចូលថ្មីមានចំនួន ៤.៧៣៤រឿង ក្នុងនោះសំណុំរឿងចាត់ការរួចចំនួន ៥.១៤៨ រឿង កំពុចាត់ការ ៧៧៥រឿង
និង​​សំណុំ​រឿង​កំពុងចាត់ការមានចំនួន៦៦០រឿង មានសំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះសំណុំរឿងរដ្ឋប្បវេណី សំណុំរឿងអនុវត្តជាច្រើនទៀត។

លោក សេង លាង ប្រធានថ្មីសាលាដំបូងខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណចំពោះថ្នាក់លើបានតែងតាំងរូបលោក ហើយលោកសូមប្តេជ្ញាចិត្តខិតខំទ្វេដង ដើម្បីបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានលទ្ធផល និងមានប្រសិទ្ធភាពល្អប្រកបដោយការទទួលខុសត្រូវ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទទួលស្គាល់លទ្ធផលការងាររបស់ប្រធានសាលាដំបូងចាស់សង្ឃឹម​​​​ថាប្រធានថ្មីសាលាដំបូងខេត្តនេះនឹងបន្តស្នាដៃឲ្យកាន់តែល្អ ពិសេសសហការ និងរកយុត្តិធម៌ជូនពលរដ្ឋជាភាគីក្តី ។

លោក កើត រិទ្ធ បានមានប្រសាសន៍ថា ថ្វីត្បិតការផ្លាស់ប្តូរកន្លែង តួនាទីភារកិច្ចរបស់មន្ត្រីជាដំណើរប្រព្រឹត្តិទៅធម្មតានៃរដ្ឋបាលការងារប៉ុន្តែវាក៏ដើម្បីពង្រឹងលទ្ធផល និងប្រសិទ្ធិភាពការងារផង និងលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការផង។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានផ្តាំផ្ញើ និងណែនាំការងារមួយចំនួន ហើយជំរុញឲ្យចៅក្រមម្នាក់កាត់ក្តីយ៉ាងហោចឲ្យបាន១ទៅ២រឿងក្នុង១ថ្ងៃៗ ពោលគឺ១ឆ្នាំឲ្យបានប្រមាណ ២០៥ រឿងចៅក្រមម្នាក់ៗក្នុងការពន្លឿនការកាត់ក្តីសំណុំរឿងគ្រឿងញៀនដែលកើនខ្ពស់រាល់ថ្ងៃដូចដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍។

លោក កើត រិទ្ធ បានមានប្រសាសន៍បន្តថា ដូចម្តេចដែលហៅថាច្បាប់? ច្បាប់គឺជាយុត្តិធម៌នៅចំពោះមុខចៅក្រមគឺនិយាយអំពីច្បាប់ នៅចំពោះមុខច្បាប់គឺគេនិយាយអំពីយុត្តិធម៌ នៅចំពោះមុខយុត្តិធម៌គឺគេនិយាយអំពីភាពត្រឹមត្រូវ គឺគេនិយាយពីសច្ចធម៌នៅចំពោះមុខច្បាប់គឺយុត្តិធម៌ និងស្មើភាពគ្នា៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម