Connect with us

ព័ត៌មានជាតិ

ស្អែកនេះអតីតយុទ្ធជនគ្រប់រាជធានីខេត្ត អាចបើកនូវរបបសន្តិសុខសង្គម ជាលើកទី១តាមសាខាធានាគារអេសុីលីដា និងកាណាឌីយ៉ា

បានផុស

នៅ

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែឧសភា ឆ្នាំ២០២១លើកទី១ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ២រសៀលនៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីជូនដំណឹងនៃរបបបេទ្បាជាតិបានបញ្ចាក់មុននេះថា ចំពោះគ្រប់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជាអាចបើករបបសន្តិសុខសង្គមបានតាមរយៈធនាគារពីរកន្លែងគឺ ធនាគារអេសុីលីដា និង ធនាគសរកាណាឌីយ៉ា នៅព្រឹកស្អែកនេះសម្រាប់ខែឧសភា ឆ្នាំ២០២១ លើកទី១។

បងប្អូនអតីយុទ្ធជន នៅតាមបណ្តាខេត្តទាំង២៤ អាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់ធនាគារអេសុីលីដា ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះតទៅ ។ ដោយឡែកសម្រាប់បងប្អូន អតីតយុទ្ធជន នៅរាជធានីអាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ា ក .អ បាន។

សរុបមកក្រសួងសង្គមកិច្ចបានអនុវត្តគោលការណ៍ដ៍ល្អនេះក្រោយមានគោលនយោបាយយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលធ្វើឲ្យបងប្អូនអតីយុទ្ធជនកាន់តែងាយស្រួលក្នុងការបើករបបសន្តិសុខសង្គមសម្រាប់ដោះស្រាយជីវភាពរៀងៗខ្លួនបានមួយកម្រឹតថែមទៀតផងដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម