Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺ៖ អ្នកឆ្លងកូវីដ‑១៩កើនឡើងដល់ជិត២០០នាក់ អ្នកស្លាប់៧នាក់

បានផុស

នៅ

លោក វេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី១៥ឧសភាឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ‑១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុប ចំនួន១៩១នាក់ និងស្លាប់បាត់បង់ជីវិតចំនួន៧នាក់។

បច្ចុប្បន្នរដ្ឋបាលខេត្តកំពង់ស្ពឺបានផ្អាក និងបិទខ្ទប់ទីតាំងមួយចំនួនជាបណ្តោះអាសន្នដូចជា ក្រុមហ៊ុន វ៉ា សាន់ (WAH SUN HK FACTORY Co.Ltd) ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, បិទខ្ទប់ផ្នែកខ្លះនៃភូមិពង្រ និងផ្នែកខ្លះ នៃភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងការផ្អាកជាបណ្តោះអាសន្ន ឱសថស្ថានរង(ក)សុមនា ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយសារទីតាំងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ‑១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម