ព័ត៌មានជាតិ
រំលោភសម្លាប់នារីវ័យ១៧ឆ្នាំ ហើយយកសពទៅបោះចោលក្នុងត្រពាំង ២ថ្ងៃក្រោយទើបរកឃើញ
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពរំលោភ និងសម្លាប់លើនារីវ័យ១៧ឆ្នាំម្នាក់ ហើយយកសពជនរងគ្រោះទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្ដុក។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី មានប្រជាពលរដ្ឋរាយការណ៍ថា បានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចត្រពាំងតាឌួង ចម្ងាយ១៥០០ម៉ែត្រ ខាងលិចភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងជំនាញផែនព្រហ្មទណ្ឌ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ ចុះស្រាវជ្រាវសាវតា ជនរងគ្រោះមានឈ្មោះ ងួយ សុណី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ មុខរបរកសិករ។

តាមការបំភ្លឺពីឪពុកម្តាយជនរងគ្រោះបានបញ្ចាក់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទី កូនរបស់គាត់បានជិះកង់ទៅបេះព្រីងនៅចំណុចខាងលើ លុះដល់ពេលល្ងាចពុំឃើញកូនត្រឡប់មកផ្ទះវិញ ក៏រាយការណ៍ប្រាប់មេភូមិ និងអ្នកជិតខាងឲ្យជួយរកតែរកមិនឃើញ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧និង៤០នាទី ទើបប្រទះឃើញជនរងគ្រោះស្លាប់ទៅហើយ។

បន្ទាប់ពីជំនាញបានធ្វើកោសល្យវិច័យ និងស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ អឿម សារី (ហៅស្រ៊ី) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភ និងសម្លាប់ជនរងគ្រោះពិតប្រាកដមែន រួចហើយយកសាកសពទៅបោះចោលក្នុងត្រពាំងដែលមានព្រៃស្តុក រីឯកង់របស់ជនរងគ្រោះយកទៅទម្លាក់ចូលក្នុងអូរចម្ងាយពីកន្លែងកើតហេតុប្រហែល២០០ម៉ែត្រ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ចាន់ ធី



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


