Connect with us

ព័ត៌មានជាតិ

មេខ្យល់​២​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ ខណៈ​លួច​នាំ​ពលករ​ឆ្លងដែន​ចូល​ទឹកដី​ថៃ​ខុសច្បាប់​

បានផុស

នៅ

បាត់ដំបង ៖ មេខ្យល់​នាំ​ពលករ​ចូលទៅ​ប្រទេស​ដោយ​ខុសច្បាប់​ចំនួន​២​នាក់​ ត្រូវ​បាន​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥៣​បាន​ចុះ​ល្បាត​ប្រទះឃើញ​ឃាត់ខ្លួន ​នៅ​ថ្ងៃទី​១៧​ ខែឧសភា​ម្សិលមិញ​ខណៈ​ដែល​ពួកគេ​កំពុង​នាំ​ពលករ​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ ដែល​ទង្វើ​នេះ​ បាន​ផ្គើន​និង​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​របស់​រាជរដ្ឋាភិបាល​ ក៏ដូចជា​ក្រសួងសុខាភិបាល​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក​សុខ ដែន​ មេបញ្ជាការ​រង​កងពល​តូច​ថ្មើរជើង​លេខ​៥៣​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៨​ខែឧសភា​នេះ​ថា ការ​បង្ក្រាប​ករណី​ខាងលើ​កងកម្លាំង​ខិតខំ​បំពេញ​ភារកិច្ច​តាម​បទបញ្ជា​ដែល​ថ្នាក់ដឹកនាំ​កំពូលៗ​ពី​ថ្នាក់​ជាតិ​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក៏ដូចជា​ទប់ស្កាត់​រាល់​បទល្មើស​មួយ​ចំនួន​ទៀត​និង​ស្រប​ជាមួយនឹង​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កែវ សេង​ មេបញ្ជាការ​កងពល​ផង​ដែរ​ ដែល​តែង​ជំរុញ​ឲ្យ​ដល់​បណ្តា​កងកម្លាំង​តាម​គោលដៅ​តំបន់​ព្រំដែន​ទាំងអស់​ត្រូវ​រឹត​បន្តឹង​នូវ​បញ្ហា​សន្តិសុខ​ព្រំដែន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

ប្រភព​ខាងលើ​បន្ត​ថា ជនសង្ស័យ​ជា​មេខ្យល់​ទាំង​២​នាក់​មានឈ្មោះ​ មាន ​រឿន​ ភេទ​ប្រុស​ អាយុ​៣៤ឆ្នាំ​ និង​ម្នាក់​ឈ្មោះ​សេង តាក់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​បឹងរាំង​ឃុំ​បឹងរាំង ​ស្រុក​កំរៀង ​ខេត្តបាត់ដំបង​ ឃាត់ខ្លួន​បាន​នៅ​ចំណុចដើម​អំពិល​ទឹក​ឋិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ស្វាយ ​ឃុំ​បឹងរាំង ​ស្រុក​កំរៀង ​ខេត្តបាត់ដំបង ​ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​នាំ​ពលករ​។

លោក​វរសេនីយ៍ឯក​សុខ ដែន ​បាន​បញ្ជាក់​បន្ត​ថា ដោយមាន​ការអនុវត្ត​ភារកិច្ច​ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ដើម្បី​ពង្រឹង​នូវ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​១៩ ​គឺ​២៤​ម៉ោង​លើ​២៤​ម៉ោង​គិត​ចាប់តាំងពី​ទទួល​ផែនការ​ពង្រឹង​វិធានការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​១៩​មក​កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥៣​បាន​បំពេញ​កាតព្វកិច្ច​បើក​ការស្រាវជ្រាវ​នាំ​ខ្លួន​មេខ្យល់​មកដល់ពេលនេះ​បាន​ចំនួន​១៣​នាក់​បញ្ជូនបន្ត​អនុវត្ត​តាម​នីតិវិធី​។​ ចំណែក​ប្រជាពលរដ្ឋ​ដែលជា​ពលករ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចត្តាឡី​ស័ក​បាន​ចំនួន​ជិត​១០.០០០​នាក់​ផងដែរ​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម