Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដខ្លាំងនៅបន្ទាយមានជ័យធ្វើតេស្តមនុស្ស ២ភូមិ រកឃើញវិជ្ជមាន ១៤៦នាក់

បានផុស

នៅ

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ប្រកាសតួលេខអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៤៦ នាក់​ដែល​ជា​ករណី​ឆ្លង​ថ្មី។ ការ​ធ្វើតេស្ត​រក​ឃើញ តាម​រយៈ​ឧបករណ៍​ Rapid Test ដែល​មាន​មនុស្ស ប្រុស ស្រី ជន​ជាតិខ្មែរ​ និង​ជន​បរទេស។

តាម​ការ​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ប្រជា​ពលរដ្ឋ​ដែល​រក​ឃើញ​វិជ្ជ​មាន​ទាំង​១៤៦​នាក់ ភាគ​ច្រើន​ រស់​នៅ​ក្នុង​ភូមិ​ក្បាលស្ពាន១ និងភូមិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រដ្ឋបាលខេត្ត ក៏បានអំពាវនាវ ដល់អ្នក​ដែលប៉ះពាល់ផ្ទាល់ ឬប្រយោល មកធ្វើតេស្ត​យកសំណាក និងធ្វើចត្តា​ឡី​ស័ក ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល៕ ដោយ៖ deth leng

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម