ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ សុំទោស សន្យាមិនលើកលែងទង្វើអសីលធម៌សន្តិសុខផ្សារកំពង់ស្ពឺ
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍ ដែលសន្តិសុខផ្សារកំពង់ស្ពឺម្នាក់ បានទាត់កញ្ច្រែងក្មេងស្រីលក់ព្រីងម្នាក់កំពប់ពេញដី ដែលជាទង្វើអសីលធម៌ ខ្វះការយោគយល់។

លោកអភិបាលខេត្តបានលើកឡើង ក្រោយពីបានឃើញការបង្ហោះរឿងសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មេងស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ពេញដី គឺជាទង្វើអសីលធម៌ និងគួរឲ្យសោកស្តាយ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងរូបលោកផ្ទាល់សុំអភ័យទោសចំពោះទង្វើមិនគប្បីនេះ។

លោកបានថ្លែងបញ្ជាក់ថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។
យ៉ាងណា លោកទទូចដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលត្រូវការប្រើប្រាស់ផ្លូវ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


