ព័ត៌មានជាតិ
កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ចុះជួយសង់ផ្ទះ និងផ្ដល់អំណោយជូនគ្រួសារមួយដែលជួបការលំបាក
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សឿម ផ្នើក មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ បានដឹកនាំកងកម្លាំងចំនួន២០នាក់ ចុះជួយសាងសង់ផ្ទះ១ខ្នង ទំហំ៥×៧ ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជូនគ្រួសារប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត។
ពលរដ្ឋដែលមានជីវភាពខ្វះខាតមានឈ្មោះ សេក សម្បត្តិ អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ សុវណ្ណ ណាត អាយុ៤៧ឆ្នាំ មានកូន៧នាក់ ប្រុស៤នាក់ រស់នៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងនោះផងដែរ លោកមេបញ្ជាការ ក៏បាននាំយកអំណោយរបស់លោកស្នងការ រួមមាន៖ អង្ករ ១ការ៉ុង៥០គ.ក,ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ,មី១កេស, ប៊ីចេង២កញ្ចប់,និងថវិកាមួយចំនួន ជូនដល់ពួកគាត់ដែរកំពុងមានជីវភាពខ្វះខាត ផងដែរ ៕
អត្ថបទ ៖ ចាន់ ធី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)