Connect with us

ព័ត៌មានជាតិ

លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​

បានផុស

នៅ

កាលពី​ថ្ងៃទី​២០ ខែឧសភា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដល់ លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ វិញ​ហើយ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​បណ្តាញ​ព័ត៌មាន​យើង​ទើប​ទទួលបាន​នៅ​រសៀល​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​របស់​ព្រះមហាក្សត្រ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​ក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់ពី​លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ បាន​ដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។

លោក ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ផាន់ ច័ន្ទ​សាក់​សមាជិក​គណៈកម្មាធិការ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមការងារ​ខេត្តសៀមរាប ហើយ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ផង​នោះ ស្ថិតនៅ​ក្នុងចំណោម អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១៨​រូប ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ទន្ទឹមគ្នា​ជាមួយនឹង​ការ​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម