Connect with us

ព័ត៌មានជាតិ

ឈប់ប្រថុយផឹកស្រាសទៀតទៅ! មនុស្ស​៨នាក់​ស្លាប់​ និង​៣៣នាក់​ទៀត​ កំពុង​សង្គ្រោះ​បន្ទាន់

បានផុស

នៅ

មនុស្ស​៨​នាក់​(​ក្នុងនោះ​ស្រី​២​នាក់​)​បាន​ស្លាប់​ជា​បន្តបន្ទាប់ និង​៣៣​នាក់​ទៀត ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យ ក្នុងករណី​សង្ស័យ​ពុល​ស្រា​ នៅ​ចំណុច​ភូមិ​ធ្នង់ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ អ្នកភូមិអះអាងថា កាលពី​យប់​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ ពលរដ្ឋ​ចំនួន​ ដូច​រៀបរាប់​ខាងលើ ​បាន​ទៅ​ចូល​រួម​កំដរ​សព​អ្នកភូមិ និង​មានការ​ផឹកស្រាស ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះ​ហូបចុក​បាន​បន្តិច ក៏​ស្រាប់តែអ្នកខ្លះ​មាន​អាការៈ​ចុកពោះ ក្អួតចង្អោរ​ ទើប​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ។ ជាអកុសល នៅ​យប់​ថ្ងៃទី​២១ ខែឧសភា នោះមាន​ពលរដ្ឋ​ម្នាក់ស្លាប់​។​ លុះ​ចូលដល់​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ស្លាប់​២​នាក់​ទៀត ដល់​ថ្ងៃទី​២៤ ខែឧសភា ក៏មាន​អ្នក​ស្លាប់​រហូតដល់​៥​នាក់​ទៀត។ សរុប​អ្នក​ស្លាប់​បើ​គិត​មកដល់​រសៀល​ ២៤ ឧសភានេះ គឺមាន​ចំនួន​ ៨​នាក់ ឯ​អ្នក​កំពុង​សម្រាក​ព្យាបាល​មានចំនួន​ ៣៣​នាក់​។

ក្រោយពី​មាន​ករណី​ពលរដ្ឋ​មាន​អាការៈ​ក្អួតចង្អោរ រហូត​មាន​អ្នកស្លាប់​បែបនេះ អាជ្ញាធរ មាន​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច និង​នគរបាល​ខេត្តកំពត រួម​ទាំង​នគរបាល​ស្រុក​និង​អភិបាលស្រុក​កំពង់ត្រាច បាន​ចុះមក​ពិនិត្យ​ដល់​លំនៅឋាន​សព​នីមួយៗ​៕ ដោយ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម